Banner KNP Detail Top

អនិច្ចា សង្វេគណាស់ ! ពីរនាក់ ប្ដីប្រពន្ធ បានចាកចេញពីផ្ទះ ធ្វើដំណើរដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាល

អនិច្ចា សង្វេគណាស់ ! ពីរនាក់ ប្ដីប្រពន្ធ បានចាកចេញពីផ្ទះ ធ្វើដំណើរដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ប្ដីប្រពន្ធ

ព្រៃវែង ៖ អនិច្ចា សង្វេគណាស់ ! ពីរនាក់ ប្ដីប្រពន្ធ រស់នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅម៉ោង ៣ទៀបភ្លឺ ចូលថ្ងៃអង្គារទី១៣ គុម្ភៈ២០២៤ បានចាកចេញ
ពីផ្ទះ ធ្វើដំណើរដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បុកគោយន្តឆ្នៃធុនធំដឹកស្រូវ ដែលឈប់កណ្តាលផ្លូវ គ្មានដាក់ ផ្លាកសញ្ញាឬចំណាំងផ្លាក បណ្តាលឲ្យស្លាប់ទាំងពីរនាក់ប្ដីប្រពន្ធយ៉ាងអាណោចអាធម ។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងលើបណ្ដោយផ្លូវជាតិលេខ 1 ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ទីតាំងបុណ្យសព នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ៕

អត្ថបទដែលជាប់ទាក់ទង