Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័និងម៉ូតូរ៉ឺម៉កដឹកកញ្ចក់ បណ្តាល

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័និងម៉ូតូរ៉ឺម៉កដឹកកញ្ចក់ បណ្តាលបុរសម្នាក់ ស្លាប់នៅនឹងកន្លែង និងកូនជាងម្នាក់ទៀត បានរងរបួសធ្ងន់

ស្រុកព្រៃនប់ ៖ កាលពី យប់ថ្ងៃទី១៧កុម្ភៈ២០២៤ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៧-១៧៨ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា ម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ឡៃ គៀត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងកាត់កញ្ចក់ និងអ្នករួមដំណើរម្នាក់លើរុឺម៉កម៉ូតូ ឈ្មោះ យិន សំបូរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកូនជាងកញ្ចក់ អ្នកទាំង០២នាក់មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមសមត្ថកិច្ចបញ្ជាក់ថាពេលបើកបរ ម៉ូតូរុឺម៉កបានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន ស្របពេលនោះរថយន្ដ កុងតឺនរ័០១គ្រឿងម៉ាក FUSO ពណ៌បៃតងចាស់ ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ម៉ន ងន់អេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត បានបុករុឺម៉កម៉ូតូដឹកកញ្ចក់ចំពីមុខតែម្ដង ។ ជរងគ្រោះរួមមាន៖
១.ឈ្មោះ ឡៃ គៀត ភេទប្រុស អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក (ស្លា..ប់នៅនឹងកន្លែងកើតហេតុ)
២.ឈ្មោះ យិន សំបូរ ភេទប្រុស អ្នករួមដំណើរម៉ូតូរុឺម៉ក (រងរបួ..សធ្ងន់) ។
ក្រោយកើតហេតុ សាកស..ពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកអ្នករបួ..សបញ្ជូនទៅព្យាបាលនៅពេទ្យឯកជន វាលរេញ រីឯវត្ថុតាង (ម៉ូតូនិងរថយន្ដ) នគរបាលបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្ដនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង