Banner KNP Detail Top

តារា Tik Tok ជនជាតិចិន បើករថយន្តមួយគ្រឿង ពាក់ស្លាកលេខកម្ពុជាS.R.999 បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យ

តារា Tik Tok ជនជាតិចិន បើករថយន្តមួយគ្រឿង ពាក់ស្លាកលេខកម្ពុជាS.R.999 បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ សមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បុរសជនជាតិចិនម្នាក់ ដែលបេីករថយន្តស៊េរីទំនើបម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលជំនាញ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តទៅតាមនីតិវិធីច្បាប់ ក្នុងបទល្មេីសបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង បណ្ដាលឱ្យបុរសម្នាក់ ដែលជាអ្នកដឹកជញ្ជូនតាមអនឡាញ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូតាមដងផ្លូវ ក៏ត្រូវបានរថយន្តស៊េរីទំនើបម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebookខាងធ្វើម្ហូប តារា Tik Tok ជាជនជាតិចិនបើកលឿនដូចហោះបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះ ឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានគរស្គាល់ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebook Tik Tok ខាងធ្វើម្ហូប។

មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែត្រូវបានរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebookខាងធ្វើម្ហូប ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ខ្លួនបានរួចទាក់ទងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយធ្វើការឃាត់ខ្លួនអ្នកបើកបរនិងបក្ខពួកផ្សេងទៀតដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MR. TOMI មកបម្រុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលសមត្ថកិច្ចសួរនាំ តារារូបនេះបានបដិសេធថា ខ្លួនមិនមែនជាអ្នកបើកនោះទេ គឺអ្នកផ្សេងជាអ្នកបើក តែប្រជាពលរដ្ឋឃើញច្បាស់ថាគាត់ជាអ្នកចុះពីលើរថយន្តបង្ក ទោះជាយ៉ាងណាខាងសមត្ថកិច្ចបាននាំអ្នកបើកបររថយន្តបង្កនិង មិត្តភក្តិ២នាក់ទៀតយកទៅផ្នែកជំនាញដើម្បីសួរនាំបន្តនៅខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកជំនាញប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះនិងរថយន្តបង្កគេឃើញសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង