Banner KNP Detail Top

កីឡាករ ៣រូបនេះ Liverpool អាចនឹងវាយចេញនៅពេលទីផ្សារដោះដូរកីឡាករបើកក្នុងខែមករាខាងមុខនេះ

អង់គ្លេស៖ ទីផ្សារដោះដូរកីឡាករនៅខែរងានេះនឹងបើកក្រោយចប់ពិធីបុណ្យ Christmas ក្នុងនោះយើងសង្កេតឃើញថាក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលឃើញកីឡាករជាជាច្រើនដើម្បីមកចូលរួមជាមួយ ប៉ុន្តែទន្ទឹមនឹងនោះពួកគេក៏ត្រៀមលក់ចេញនៅកីឡាករមួយចំនួនផងដែរ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡារករ ៣រូបនេះដែល Liverpool ត្រៀមនឹងវាយចេញមានដូចខាងក្រោមនេះ៖

  1. Alex Oxlade-Chamberlain: ខ្សែបម្រើកណ្តាលរូបនេះបានស្ថិតក្នុងក្រុម Liverpool ជាច្រើនឆ្នាំហើយជាមកិច្ចសន្យារបស់គាត់ជិតផុតកំណត់ ក្លឹបអាចសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងឆាប់ៗនេះ ហើយលក់គាត់ក្នុងខែមករា ជាជាងបាត់បង់គាត់ដោយគ្មានតម្លៃ។
  2. Naby Keïta:ខ្សែបម្រើ Keïta ត្រូវបានវាយតម្លៃខ្ពស់ដោយលោក Jurgen Klopp ប៉ុន្តែកំណត់ត្រារបួសរបស់គាត់តែងតែរកតែងតែធ្វើឲ្យគាត់ខកខានការប្រកួតរបស់គាត់នៅ Anfield ។ Liverpool អាចលក់គាត់ ជាជាងអនុញ្ញាតឱ្យគាត់ដើរដោយសេរីនៅរដូវក្តៅនេះ។នៅពេលនេះ ការចាកចេញហាក់ដូចជាចៀសមិនផុតនោះទេ មិនថាក្នុងខែមករា ឬរដូវក្តៅ ប៉ុន្តែគាត់អាចមានចំណែកក្នុងការលេងនៅរដូវកាលនេះ។
  3. Roberto Firmino: នៅសល់តែប៉ុន្មានខែទៀតលើកិច្ចព្រមព្រៀងរបស់គាត់ ដូចនេះ Liverpool មិនអាចដេញគាត់ភ្លាមៗនោះទេ។ការបាត់បង់គាត់គឺជារឿងសោកស្តាយ តែគិតពីរបួស Liverpool ត្រូវសម្រេចចិត្តធ្វើបែបនេះ៕

ប្រភពFotMob

អត្ថបទដែលជាប់ទាក់ទង