Banner KNP Detail Top

មហាជនបានសម្តែងការភ្ញាក់ផ្អើល ក្រោយពីបានឃើញមិត្តភក្តិជិតស្និត នៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នា បានហៅតារាចម្រៀងអ្នកនាង សួស វីហ្សា ជាជំទាវពេញៗមាត់

មហាជនបានសម្តែងការភ្ញាក់ផ្អើល ក្រោយពីបានឃើញមិត្តភក្តិជិតស្និត នៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នា បានហៅតារាចម្រៀងអ្នកនាង សួស វីហ្សា ជាជំទាវពេញៗមាត់

ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ ដែលជាមិត្តភក្តិជិតស្និតជាមួយអ្នកនាង សួស វីហ្សា បានចេញមុខហៅតារាចម្រៀងរូបនេះថា ជាជំទាវពេញៗមាត់ដោយបើកចំហរ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ អ្នកនាង ប៉ែន ស្រីពេជ្រ ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «សូមអរគុណ លោកជំទាវ សួស វីហ្សា តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មរស្មីហង្សមាស ដែលបានកុម្មង់កាដូអនុស្សាវរីយ៍ពីហាង ពណ្ណរាយយើងខ្ញុំ សម្រាប់មនុស្សពិសេសក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ជូនពរឆ្នាំថ្មីហេងៗ រកស៊ីមានបាន »។
មហាជនបានសម្តែងការភ្ញាក់ផ្អើល ក្រោយពីបានឃើញមិត្តភក្តិជិតស្និតនៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នាបានហៅតារាចម្រៀងអ្នកនាង សួស វីហ្សា ជាជំទាវពេញៗមាត់ ក្រោយពីស្វាមីរបស់នាងទើបតែទទួលបានតំណែងធំមួយក្នុងជួរមន្ត្រីរាជការក្របខណ្ឌទាហាន។

អ្នកនាង ប៉ែន ស្រីពេជ្រ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មាន តាមរយៈសារអេឡិចត្រូនិចថា អ្នកនាង សួស វីហ្សា ពិតជាឡើងងារជាជំទាវប្រាកដមែន ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតនាងសុំមិនអធិប្បាយ ដោយនាងបង្វិលសំណួរទៅកាន់អ្នកនាង សួស វីហ្សា ដោយផ្ទាល់។
ជាការកត់សម្គាល់ កាលពីអំឡុងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ស្វាមីអ្នកនាង សួស វីហ្សា គឺលោក ថម មី ដែលមានឈ្មោះពិតថា ប៊ុនថុល ប៊ុនថង បានបង្ហាញរូបភាពពីការទទួលបានតំណែងថ្មីជាជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ ជាមួយឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផងដែរ។ ក្នុងឱកាសនោះផងដែរ គេក៏បានឃើញអ្នកនាង សួស វីហ្សា បានរៀបចំពិធីអបអរសាទរជូនស្វាមី ដែលទើបទទួលបានមុខតំណែងថ្មី ជាលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង