Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរស០២នាក់ ស្លាប់ បណ្ដាលឲ្យខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១ គ្រឿង នៅខេត្តកណ្តាល

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរស០២នាក់ ស្លាប់ បណ្ដាលឲ្យខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១ គ្រឿង នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ នៅកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិ វាលធំឃុំ ពាមឧកញ៉ាអុង. ស្រុក ល្វាឯមខេត្តកណ្តាល។
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD-5598 បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំពាមឧកញ៉ាអុងទៅឃុំកោះរះ )ពេលបើកមកដល់ចំណុចកើតហេតុក៏បានវេចង្កូតចូលទៅចំណែកផ្លូវរបស់ភាគីម្ខាងទៀតបណ្តាលអោយបុកចំពេញទំហឹងជាមួយរថយន្តមួយគ្រឿងដែលកំពុងបើកបរលើផ្លូវអទិភាពរបស់ខ្លូន រថយន្តម៉ាក Toyota Vigo ពណ៏ ទឹក ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1BF-8968 បើកបរមានទិសដៅ(បញ្ច្រាសគ្នា)។
ម្ចាស់អ្នកបើកបររថយន្តឈ្មោះ គឹម សុធា ភេទ ប្រុស អាយុ ៤០ ឆ្នាំមានទីលំនៅភូមិ មានជ័យ ១ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌ័មានជ័យ រាជធានី ភ្នំពេញ(គ្មានរបួស)ត្រូវឃាតខ្លួនភ្លាមៗ។
អ្នកបើកម៉ូតូឈ្មោះ កើត វិចិត្រ ភេទ ប្រុស អាយុ 16 ឆ្នាំមានទីលំនៅភូមិ កោះរះលើ ឃុំ កោះរះ ស្រុក ល្វាឯម ខេត្ត កណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)នឹងអ្នករួមដំណើរ០១នាក់ទៀតឈ្មោះ សុន ផានុត ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ(ស្លាប់នៅកន្លែងកើតហេតុ)(អត់ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)។ អ្នកបើកបររថយន្តបានឃាត់ទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនិតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្បតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង