Banner KNP Detail Top

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿន បុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿន បុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ

កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់បើកបរម៉ូតូបុករ៉ឺម៉កដែលគេចតទុកចោរ។
ហេតុការណ៍គ្រោះថ្នាក់នេះនៅត្រង់ចំណុចភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នៅលើផ្លូវក្រាលកៅស៊ូលេខ1KS1កាលពីល្ងាចថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយ គ្រឿងម៉ាក HONDA DREAM 125CC (2021) ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1T-3701 បើកបរដោយឈ្មោះ សុខ ឌុន ភេទប្រុស អាយុ ២៥ ឆ្នាំ(ស្លាប់) រស់នៅភូមិព្រៃធំ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
បើកបរក្នុងទិសដៅពីកើតទៅលិចលុះបើកបរមកដល់ចំណុចខាងលើបានបើកទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កមួយ គ្រឿងម៉ាក HONDA 90CC ពណ៌ ស្លែ គ្មានស្លាកលេខ សណ្តោងកន្ទុយរុឺម៉ក ពណ៌ច្រេះ គ្មានស្លាកកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់) ដែលកំពុងឈប់ចតនៅលើទ្រូងផ្លូវក្នុងទិសដៅស្របគ្នា ។

ក្រោយកើតហេតុមន្ត្រីជំនាញបានប្រគល់សាកសព ជនរងគ្រោះជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កខាងលើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំងរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង