Banner KNP Detail Top

រថយន្តកូរ៉េបើកជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលថ្ម

រថយន្តកូរ៉េបើកជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលថ្ម បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ កាលពី ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤ នៅចំណុចទល់មុខស្ថានទូតវៀតណាមស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសម្នាក់ បានបើករថយន្តកូរ៉េមួយគ្រឿងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ រួចបន្តល្បឿនទៅបុកបង្គោលថ្មបាក់មួយដើមទៀតទើបរថយន្តទៅមុខលែងរួចខូចខាតយ៉ាងដំណំ។

មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2D-2649 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនឹងស្ថានទូតវៀតណាមក៏បានរេចង្កូតទៅខាងឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់ចំនួនមួយកង់ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខបុកបង្គោលថ្មបាក់មួយដើមទៀតទើបរថយន្តទៅមុខលែងរួចខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបរគេចេញពីកន្លែងកើតហេតុបាត់ស្រមោល នៅតែអ្នកតំណាងរថយន្តប៉ុណ្ណោះ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចណ៍ចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង