Banner KNP Detail Top

ប្តីប្រពន្ធមួយគូ រវល់តែឈ្លោះប្រកែកគ្នា បានរេចង្កូតទៅបុករថយន្ត បណ្តាលឱ្យបែកកញ្ចក់រថយន្ត និងរងការខូចខាតម៉ូតូផងដែរ

ប្តីប្រពន្ធមួយគូ រវល់តែឈ្លោះប្រកែកគ្នា បានរេចង្កូតទៅបុករថយន្ត បណ្តាលឱ្យបែកកញ្ចក់រថយន្ត និងរងការខូចខាតម៉ូតូផងដែរ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្បែររង្វង់មូល សម្តេចសង្ឃជួន សួនច្បារទល់មុខណាហ្គាវើល ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-5666 បានចតចោលនៅចំណុចសួនច្បារ ទល់មុខណាហ្គាវើរ ស្រាប់តែមានប្តីប្រពន្ធមួយគូជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 1HI-7301 ឌុបគ្នាក្នុងល្បឿនលឿន និងកំពុងឈ្លោះប្រកែកគ្នាក្នុងពេលធ្វើដំណើរ បណ្តាលឲ្យរេជ្រុលចង្កូតទៅបុ.កពីក្រោយរថយន្តយ៉ាងពេញទំហឹង ក្បាលបោ.កនឹងកញ្ចក់ក្រោយរថយន្តបែកកញ្ចក់រថយន្ត និងខូចខាតម៉ូតូរបស់ខ្លួនផងដែរ។
ប្រភពព័ត៌មានបានបន្តថា បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានអោយសន្តិសុខដែលយាមកាមនៅចំណុចណាហ្គាវើលធ្វើការទំនាក់ទំនងទៅកាន់ម្ចាស់រថយន្ត ដើម្បីចុះមកដោះស្រាយគ្នាជាមួយភាគីម៉ូតូ ។ ដោយភាគីខាងម្ចាស់ម៉ូតូពុំមានលទ្ធភាព ក្នុងការសងសំណងទៅកាន់ភាគីខាងម្ចាស់រថយន្ត ព្រោះរថយន្តមានតម្លៃថ្លៃខ្លាំងពេក ទើបសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង និងយកយានយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង