Banner KNP Detail Top

កញ្ញា រឿន ណាត បានចេញមុខមកសម្ដែងនូវអារម្មណ៍យ៉ាងរំភើបសប្បាយរីករាយ ក្រោយបានចូលទៅទស្សនកិច្ចក្នុងសេតវិមាន.ស នៅសហរដ្ឋអាមេរិក

កញ្ញា រឿន ណាត បានចេញមុខមកសម្ដែងនូវអារម្មណ៍យ៉ាងរំភើបសប្បាយរីករាយ ក្រោយបានចូលទៅទស្សនកិច្ចក្នុងសេតវិមាន.ស នៅសហរដ្ឋអាមេរិក

ភ្នំពេញ ៖ កញ្ញា រឿន ណាត បានចេញមុខមកសម្ដែងនូវអារម្មណ៍យ៉ាងរំភើបសប្បាយរីករាយ ក្រោយបានចូលទៅទស្សនកិច្ចក្នុងសេតវិមាន.ស នៅសហរដ្ឋអាមេរិក លើសពីនេះទៅទៀត គេសង្កេតឃើញថា បវរកញ្ញាកម្ពុជារូបនេះ បានស្លៀកឈុតប្រពៃណីខ្មែរយ៉ាងសមសួន មើលទៅស្រស់សោភាតែម្ដង។ នាងខ្ញុំ សុំថ្លែងអំណរគុណ ដែលផ្តល់កិត្តិយសអោយនាងខ្ញុំក្នុងនាមជាបវរកញ្ញាកម្ពុជា បានមកទស្សនកិច្ចនៅក្នុងទីកន្លែងដ៏អស្ចារ្យមួយនេះ។ តោះ បងប្អូនចូលរួមទស្សនា ទីកន្លែងដ៏ស្រស់ស្អាត នៅក្នុង សេតវិមាន.ស របស់ប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់គ្នា»។
នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍មិនស្ទើរនោះទេ ពាសពេញបណ្ដាញសង្គមពីមួយទៅមួយនៅរូបភាពមួយសន្លឹក ដោយអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ក្រោយបានឃើញបវរកញ្ញាចក្រវាឡឆ្នាំ២០១៨ ដ៏ស្រស់ស្អាត ដងខ្លួនស្រឡូន មុខមាត់គួរអោយទាក់ទាញ ក៏ដូចជាតារាសម្ដែងដ៏មានស្នាដៃទេពកោសល្យមិនធម្មតាមួយដួងនោះ គឺកញ្ញា រឿន ណាត ដែលបានធ្វើដំណើរចេញពីប្រទេសកម្ពុជាហោះឆ្ពោះទៅកាន់ប្រទេសអាមេរិក ដើម្បីទៅទស្សនាការប្រកួតរបស់កញ្ញា ហ្សង ម៉ានីតា ដែលប្រកួត MU 2022 នឹងបានបញ្ចប់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ។

ប្រភពបានដឹងថា កំលោះសង្ហារូបនោះ គឺជាកូនកាត់ខ្មែរថែមទៀតផង រហូតទ្រាំលែងបានភ្លាមៗនោះ ក៏មានអ្នកគាំទ្រនារីៗបាននាំគ្នាសម្រុកចូលទៅ comment បញ្ចេញមតិយ៉ាងព្រោងព្រាតលើកសរសើរមិនដាច់ពីមាត់នៅរូបសម្បត្តិបុរសរូបនោះ ដោយពួកគេបាននាំគ្នានិយាយចំៗថា «បងណាត ចាប់ម្នាក់នៅក្រោយដាក់វ៉ាលីសផ្ញើខ្ញុំផង» «ស្អាតខ្លាំងណាស់លោកអើយ ថែមទាំងសង្ហាទៀតផង អ្នកណាមិនលង់ បើរូបរាងមុខមាត់អ៊ែមយ៉ាងនេះនោះ»។
អ្នកខ្លះទៀតបាននិយាយថា «បញ្ជាក់ប្រាប់អោយហើយណា អ្នកក្រោយប្ដីខ្ញុំទេ ហាមរញ៉េរញ៉ៃអោយសោះ» «បងណាតឯងស្អាតណាស់ តែខ្ញុំចាប់អារម្មណ៍ពូម្នាក់នៅខាងក្រោយ» «ស្អប់ភ្នែកខ្លួនឯងមើលមិនសូវច្បាស់ ខំហ្សូមមើលទៀត»។
មិនទុកចាំយូរ ពេលបានឃើញមានហ្វេនៗនាំគ្នាចូលទៅខមិននិយាយអំពីបុរសនៅខាងក្រោយនាងច្រើនពេក តារាស្រីរូបនេះក៏បានចូលទៅឆ្លើយតបទៅវិញ និងបានផ្ញើរូបភាពរបស់កំលោះមានមន្តស្នេហ៍រូបនោះបែបនេះថា «នៅក្រៅគាត់សង្ហាខ្លាំង ហើយអួតរូបថតប៉ាគាត់រហូតថា គាត់ក៏ជាកូនខ្មែរដែរ ខ្លាចយើងមិនជឿគាត់»។ បវកញ្ញារូបនេះបានបន្តអោយដឹងទៀតថា «ពុកគាត់ជាខ្មែរ»។
ហើយក៏មានអ្នកខមិនថា «សុំ ig អោយកូនមួយមកម៉ាក់ណាត» «បងប្រាប់គាត់ផង ញុំស្រលាញ់គាត់ so handsome b»។ មួយចំនួនទៀតបានលើកឡើងយ៉ាងដូច្នេះថា «អាណិតបងស្រីខ្ញុំណាស់ ខំឈរញញឹម គេមើលរំលងទៅមើលអ្នកក្រោយ ដូចខ្ញុំដែល» «បងណាតស្អាត តែបើអោយជ្រើស សូមយកអ្នកក្រោយ យកអោយមិត្តខ្ញុំដែលកំពុងជ្រួលជ្រើម» « Idol ស្អាតខ្លាំងណាស់ សូមអធ្យាស្រ័យផង ម្នាក់នៅក្រោយខ្នងរបស់អាយដល អាខោនគាត់ឈ្មោះអ្វីដែរ?» «ស្រីខ្មែរម៉ាកអី ឃើញប្រុសមិនបានអញ្ជឹង? ហើយបើស្គាល់ meta គាត់ប្រាប់ផងអាយដល កុំចិត្តអាក្រក់ពេក»៕

អត្ថបទដែលជាប់ទាក់ទង