Banner KNP Detail Top

រថយន្តបែនដឹកដី២គ្រឿង បើកដេញគ្នា បណ្តាលឲ្យបុករះម៉ូតូ២គ្រឿង ..ស្លា..ប់..ម្នា..ក់ជាស្ត្រី

រថយន្តបែនដឹកដី២គ្រឿង បើកដេញគ្នា បណ្តាលឲ្យបុករះម៉ូតូ២គ្រឿង ស្លាប់ម្នាក់ជាស្ត្រី និងរបួសស្រាល២នាក់

នៅក្រុងសិរីសោភ័ណ ៖ ករណីនេះកើតឡើងនៅ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងររថយន្តធុនធំប៉ែនដឹកដី ដែលមានស្លាកលេខភ្នពេញ ៣A-6039 បើកបរទិសដៅពីជើងមកត្បូងដោយល្បឿនលឿនវ៉ាជែងគ្នា បណ្ដាលឲ្យបុករះម៉ូតូចំនួន២គ្រឿង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ និងរងរបួសធ្ងន់ស្រាលចំនួន២នាក់ នៅលើកំណត់ផ្លូវជាតិលេខ៥៦ (ផ្លូវជាតិលេខ១) ខាងជើងសាលាបឋមសិក្សាសូភីស្ថិតនៅក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ី ម៉ៅ ភេទស្រី អាយុ៤៦ឆ្នាំ(មានកូនក្នុងបន្ទុក៣នាក់)រស់នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


តាមសំដីប្តីជនរងគ្រោះបានអោយដឹងនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺគាត់២នាក់ប្តីប្រពន្ធត្រឡប់ពីហាត់ប្រាណនៅភ្នំខ្លាកូនថ្មីមកផ្ទះវិញលុះដល់ចំណុចផ្លូវបំបែកជាបួនបានឈប់ និងចិញ្ចើមផ្លូវបម្រុងឆ្លងផ្លូវមកខាងឆ្វេងដៃស្រាប់តែមានរថយន្តដឹកដី២គ្រឿងបើកបរប្រដេញគ្នាតាមបណ្តោយផ្លូវជាតិលេខ៥៦ទិសដីជើងមកត្បូងស្រាប់តែរថយន្តបែនដឹកដីពាក់ផ្លាក់លេខភ្នំពេញ3A.6039បានរ៉េចង្កូតមកបុករះម៉ូតូ២គ្រឿងហើយរថយន្តជាប់សសរប៉ាណូខាងស្តាំដៃបណ្តាលស្លាប់ម្នាក់កិនម៉ូតូ១គ្រឿង ក្រោមកង់រថយន្តខាងក្រោយស្តាំដៃនិងរបួស ២នាក់ស្រាលខូចខាតម៉ូតូ២គ្រឿងនិងរថយន្តបែនដឹកដី១គ្រឿងទៀតបើកគេចទៅមុខបាត់។


ក្រោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យចុះពិនិត្យវាស់វែងហើយគ្រោះដែលកើតឡើងបង្កដោយរថយន្តបែនដឹកដី២គ្រឿងបើកបរជ្រែងគ្នា ទើបបណ្តាលបុករះទៅលើអ្នកឈប់ម៉ូតូនៅចិញ្ចើមផ្លូវបណ្តាលស្លាប់ម្នាក់និងរបួស២នាក់ស្រាលនិងខូចខាតម៉ូតូ២គ្រឿង ហើយជនរងគ្រោះក្រោយធ្វើការវាស់វែងហើយមន្ត្រីជំនាញបានយករថយន្តបង្កនិងម៉ូតូ២គ្រឿងបានទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយស្រាវជ្រាវរកចាប់ខ្លួនជនបង្កគ្រោះថ្នាក់ដើម្បីអនុវត្តន៍តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង