Banner KNP Detail Top

អាងរថយន្តពាក់ស្លាកលេខនគរបាល 2- 5088 បើកបុករថយន្ត ព្រូស ខ្ទេច

អាងរថយន្តពាក់ស្លាកលេខនគរបាល 2- 5088 បើកបុករថយន្ត ព្រូស ខ្ទេច

ភ្នំពេញ: បុរសម្នាក់សង្ស័យបេីករថយន្ត FordRangerពាក់ ស្លាកលេខ នគរ បាល2-5088 បបុករថយន្តព្រូស ពពាក់ស្លាកលេខភ្នំពេញ2BM – 2683 កំពុងចតបណ្ដាលរងការខូចខាត។ ហេតុការណ៍ស្ថិតតាមបណ្ដោយ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង២៖៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការ វាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ។

មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកFord ពណ៌សរពាក់ស្លាកលេខនគរបាលបើកបរដោយបុរសម្នាក់សង្ស័យស្ថិតនៅក្នុងស្ថានភាពស្រវឹងខ្លាំងបានបើករថយន្តខាងលើធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុធារសទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចខាងមុខហាងផឹកស៊ីមួយកន្លែងខាងត្បូងប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់បានរ៉េចង្កូតបុករះរថយន្តដែលឈប់ចតចំនួន៣គ្រឿងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ដោយឡែករថយន្ត២គ្រឿងប្រភេទរថយន្តលុចស៊ីស និងរថយន្តស្តារិច ដែលនៅក្នុងហេតុការណ៏ខាងលើខ្ជិលវែងឆ្ងាយក៏បានបើកចេញពីកន្លែងកើតហេតុបាត់ទៅ នៅសល់តែរថយន្តម៉ាកTOYOTA Prius ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BM 2683 នៅធ្វើការដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង