Banner KNP Detail Top

យុវជនពីរនាក់បាន..ស្លា.ប់..ភ្លាមៗនៅកន្លែងកើតហេតុ

យុវជនពីរនាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដមួយគ្រឿង បើកដោយនារីម្នាក់

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០០៤ ហៅផ្លូវម៉ៃដាកែងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ជាកម្មករសំណង់ ក្នុងនោះម្នាក់ឈ្មោះ មន ចាន់ថេង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅកន្លែងធ្វើការនៅភ្នំពេញ មានស្រុកកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ តុលា បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកំណើតនៅឃុំស្វាយជុំ ស្រុកមេសាង ខេត្តព្រៃវែង ។
នៅមុនកើតហេតុ គេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3394 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីត ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចស្ដុបណតប្រ៊ីដ ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្ដមួយគ្រឿង ម៉ាកនីស្សាន់ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-4371 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត បណ្ដាលអោយម៉ូតូហោះផ្លោងឆ្លងទៅផ្លូវម្ខាងទៀត រងការខូចខាតខ្ទេចស្ទើរទាំងស្រុង ចំណែកអ្នកបើកបរនឹងអ្នករួមដំណើរពីក្រោយ បានស្លា.ប់ភ្លាមៗទាំង២នាក់នៅនឹងកន្លែងកើតហេតុ ។ រីឯរថយន្ដរងការខូចខាត នឹងបែកកញ្ចក់មុខរងការខូចយ៉ាងធ្ងន់ធ្ងរ ចំណែកអ្នកបើកបរជានារី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍អូរបែកក្អមភ្លាមៗ។

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញធ្វើការវ៉ាស់វែង រួចស្ទូចរថយន្ដនឹងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង