Banner KNP Detail Top

បុរសអ្នកកាប់ជ្រូកម្នាក់ បានជិះម៉ូតូ១គ្រឿង ឆ្លងផ្លូវដែក មានរថភ្លើងដឹកភ្ញៀវទេសចរណ៍១ខ្សែ បើកឆ្លងកាត់

បុរសអ្នកកាប់ជ្រូកម្នាក់ បានជិះម៉ូតូ១គ្រឿង ឆ្លងផ្លូវដែក មានរថភ្លើងដឹកភ្ញៀវទេសចរណ៍១ខ្សែ បើកឆ្លងកាត់ បុកអូសជាច្រើនម៉ែត្រ ទើបរបូតខ្ទាតគាត់និងម៉ូតូ ចេញពីផ្លូវដែក

ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លែដែកឆ្លងកាត់ ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសអ្នកកា.ប់ជ្រូកម្នាក់បានជិះម៉ូតូ១គ្រឿងចេញពីទីសត្តឃា.ត (កុងសុីកា.ប់ជូក)ត្រឡប់ទៅផ្ទះវិញ ហើយពេលទៅជិតដល់ផ្លូវដែកមួយកន្លែង មានរថភ្លើងដឹកភ្ញៀវទេសចរណ៍១ខ្សែបើកឆ្លងកាត់។ ប៉ុន្តែរថភ្លើងបានចុចសុីផ្លេម្ដងហើយម្ដងទៀតជាច្រើនដង ជាសញ្ញាឲ្យអ្នកដំណើរដែលត្រូវឆ្លងកាត់ផ្លូវដែកមានការប្រុងប្រយ័ត្ន ។ បុរសនេះអត់ព្រមឈប់ទេ ពុំដឹងថាគាត់អត់បានឮ ឬរវល់តែស្លុងអារម្មណ៍និងការគិតរឿងអ្វីមួយនោះទេ ខណៈនោះអ្នកដទៃបានឈប់ស្ងៀមអស់ ។ ចំណែកគាត់មិនព្រមឈប់ នៅតែជិះម៉ូតូឆ្លងកាត់ផ្លូវដែកនោះទៀត ហើយក៏ត្រូវរថភ្លើងបុកអូសជាច្រើនម៉ែត្រ ទើបរបូតខ្ទាតគាត់និងម៉ូតូចេញពីផ្លូវដែក ដូចគេចាប់បោក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្ដង។
បុរសរងគ្រោះរូបនោះឈ្មោះម៉ាប់ អាយុជាង៤០ឆ្នាំ មុខរបរជាអ្នកកា.ប់ជ្រូក សព្វថ្ងៃគាត់ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តក្រចេះ ។


នៅមុនពេលកើតហេតុ មានរថភ្លើងខ្សែដឹកភ្ញៀវទេសចរណ៍ចេញពីភ្នំពេញទៅកាន់តំបន់នានានៅជាយរាជធានី ដោយបើកបរក្នុងទិសដៅពៅកើតទៅលិច ។ ពេលទៅជិតដល់ត្រង់ចំណុចកើតហេតុ រថភ្លើងបានចុចសុីផ្លេម្ដងហើយម្ដងទៀតច្រើនដង ដើម្បីជាសញ្ញាឲ្យអ្នកដំណើរទាំងឡាយដែលត្រូវឆ្លងកាត់ផ្លូវដែកនោះមានការប្រុងប្រយ័ត្ន ។
បុរសនោះបានប្រាប់ឲ្យដឹងបន្តទៀតថា ចំណែកបុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកសុីរូស ពណ៍ខ្មៅ អត់ស្លាកលេខ ចេញពីទីសត្តឃា.ត(កុងសុីកា.ប់ជ្រូក)មួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខត្រឡប់ទៅផ្ទះវិញ ។ គាត់បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ហើយពុំដឹងថាគាត់អត់បានឮ ឬអត់បានចាប់អារម្មណ៍ជាមួយនិងរថភ្លើងសុីផ្លេ ព្រោះគាត់ស្លុងអារម្មណ៍និងការគិតរឿងអ្វីមួយនោះទេ ។ ខណៈអ្នកដ៏ទៃនាំគ្នាឈប់រង់ចាំឲ្យរថភ្លើងទៅផុតសិន បែរជាគាត់មិនព្រមឈប់នៅតែបន្តជិះមូតូឆ្លងកាត់ផ្លូវដែកទៀត ទើបត្រូវរថភ្លើងបុកអូសច្រើនម៉ែត្ររងរបួសធ្ងន់បែបនេះ។
ក្រោយពេលកើតហេតុ រថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ។ ចំណែករថភ្លើង ក្រោយពីបុកម៉ូតូរួចក៏បានបើកហួសទៅមុខចម្ងាយប្រមាណជាង៥០ម៉ែត្រ ទើបឈប់ ហើយរយៈពេលប្រមាណកន្លះម៉ោងក្រោយមក បានទុកតំណាងឲ្យនៅរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារបុររងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង