Banner KNP Detail Top

ចាប់ខ្លួនជនជាតិចិន២នាក់ ក្រោយពីជិះរថយន្តប្រដេញបាញ់គ្នា ដូចក្នុងរឿងកុន

ចាប់ខ្លួនជនជាតិចិន២នាក់ ក្រោយពីជិះរថយន្តប្រដេញបាញ់គ្នា ដូចក្នុងរឿងកុន

ក្រុងព្រះសីហនុ៖ កាលពី យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន២នាក់ក្រោយបានជិះរថយន្តប្រដេញបាញ់គ្នា ដូចក្នុងរឿងកុន ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

មុនដំបូងបានប្រទះឃើញរថយន្តពីរគ្រឿងដេញគ្នា និងមានរថយន្តសារ៉ែនសមត្ថកិច្ចដេញពីក្រោយតាមបណ្តោយផ្លូវមិត្តភាពអូរ១ លុះមកដល់ផ្លូវបេតុងក្រោយការ៉ាស់សាំងតូតាល់បានបើកបុកធុងទឹកកកផ្ទះពលរដ្ឋមួយកន្លែង បន្ទាប់មកបុរសអ្នកបើកបររថយន្តជាជនជាតិចិនបានចុះពីលើរថយន្ត ហើយរត់គេចខ្លួន។

សមត្ថកិច្ចបានដេញតាមពីក្រោយតាមចាប់បានជនជាតិចិនម្នាក់ និងម្នាក់ទៀតរត់ចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅក្បែរនោះហើយកម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធមួយសន្ទុះ ក្រោយមកក៏បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀតសរុបបានចំនួន២នាក់។

បច្ចុប្បន្ន ក្រោយពេលកើតហេតុសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ បាននាំខ្លួនបុរសជនជាតិចិនយកទៅស្នងការខេត្តព្រះសីហនុដើម្បីសួរនាំទៅតាមនីតិវិធីច្បាប់។ ចំណែកមូលហេតុនៃជម្លោះបង្កជាការដេញបាញ់គ្នាពេញក្រុងព្រះសីហនុ សមត្ថកិច្ចមិនទាន់បង្ហើបនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង