Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបង្កខ្លួនឯង) នៅឃុំព្រៃនប់ ស្រុកព្រៃនប់

គ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបង្កខ្លួនឯង) នៅឃុំព្រៃនប់ ស្រុកព្រៃនប់

ព្រៃនប់ ៖ របាយការណ៍ព័ត៌មានបឋមស្ដីពី ករណីគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបង្កខ្លួនឯង) នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ។
-នៅថ្ងៃទី១៤.០៧.២០២៤ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លួនឯង ម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE (រ៉ឺម៉កការ៉េម) ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ អៀង បុរី ហៅ វិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ការ៉េម មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


លុះមកដល់ចំណុចនេះ បានរ៉េចង្កូតទៅខាងស្ដាំដៃ បណ្ដាលឲ្យធ្លាក់ផ្លូវចូលប្រឡាយទឹកក្រឡាប់តែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលអោយ អ្នកបើកបរម៉ូតូ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (ម៉ូតូ) ត្រូវបានក្រុមគ្រួសារសុំយកទៅរក្សាទុកដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង