Banner KNP Detail Top

រថយន្តមួយគ្រឿង  ថយក្រោយមិនប្រយ័ត្ន ក៏បុកទូម៉ាស្សាត្រី អស់ប្រហែល២ទូម៉ាស្សាត្រី បណ្ដាលឱ្យត្រីងាប់រាបរយក្បាល ម្ចាស់ទូត្រីទារ 2000$  ម្ចាស់រថយន្តមិនព្រម ក៏ប្រកែកគា្ន

រថយន្តមួយគ្រឿង  ថយក្រោយមិនប្រយ័ត្ន ក៏បុកទូម៉ាស្សាត្រី អស់ប្រហែល២ទូម៉ាស្សាត្រី បណ្ដាលឱ្យត្រីងាប់រាបរយក្បាល ម្ចាស់ទូត្រីទារ 2000$  ម្ចាស់រថយន្តមិនព្រម ក៏ប្រកែកគា្ន

ខេត្តសៀមរាប ៖ នៅ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចខាងត្បូងផ្លូវបំបែកជាបួនមុខ Police Box (ពេទ្យខេត្ដ) ប្រហែល 50 ម៉ែត្រស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ។

ប្រភពព័ត៌មានបានបញ្ជាក់ថា  រថយន្តសេរីទំនើបមួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខសៀមរាប 2D-3388 មកលេង (ផាប់ ស្ទ្រីត) ក៏បានចូលមករកកន្លែងចត នៅកន្លែងម៉ាស្សាត្រី ហើយថយក្រោយមិនប្រយ័ត្ន ក៏បុកទូម៉ាស្សាត្រី អស់ប្រហែល២ទូម៉ាស្សាត្រី បណ្ដាលឱ្យត្រីងា.ប់រាបរយក្បាល ខណៈពេលនោះម្ចាស់រថយន្តបម្រុងបើកគេច ត្រូវម្ចាស់ហៅសួរនាំ រួចហើយសមត្ថកិច្ចដែលប្រចាំការ នៅម្តុំផប់ស្ទ្រីម ជួយអន្តរាគមន៍។

មុនពេលកើត ហេតុពួកគាត់ឃើញរថយន្តសេរីទំនើបមួយគ្រឿង ជិះគា្ន៥នាក់ ស្រី៣ប្រុស២នាក់ បានមកលេង (ផាប់ ស្ទ្រីត) ក៏ រកកន្លែងចំណត ចត រថយន្ត មុខទូរម៉ាស្សាត្រីដើម្បីទំលាក់ បងប្អូន មិត្តភក្តិ ខណៈពេលនោះម្ចាស់រថយន្តគាត់ក៏បាន ថយក្រោយមិនប្រយ័ត្នក៏ប៉ះទូម៉ាស្សាត្រីខ្ទេច ហើយងា.ប់ត្រីជាច្រើនក្បាលតែម្ដង ។

ប្រភពបានបន្តថា ក្រោយមកម្ចាស់រថយន្តបានបើកចេញពីកន្លែងកើតហេតុ ហើយប្រជាពលនៅទីនោះក៏បានសួរថា បើករថយន្តទៅណាគាត់ឆ្លើយថាយករថយន្តទៅទុកខាងនោះ តែពលរដ្ឋទៅមើលរថយន្តនោះក៏ឃើញសង្ស័យ តែរត់បាត់ក៏នាំគ្នាឈរពីមុខឡាន ។ ស្រាប់តែមួយស្ទុះក្រោយមក ក៏មានតំណាងម្ចាស់រថយន្តមកដោះស្រាយជាមួយម្ចាស់ទូត្រី គាត់សួរថា ទូម៉ាស្សាទាំងអស់តម្លៃប៉ុន្មាន? ម្ចាស់ទូត្រីទារ 2000$ អ្នកម្ចាស់រថយន្តមិនព្រម ក៏ប្រកែកគា្នតែម្តងទៅ ។ 

ប្រពលរដ្ឋនៅជុំវិញបានសំដែង នៅការហួសចិត្តដោយសារតែម្ចាស់ទូម៉ាស្សាត្រីយកច្រើនពេកពួកគាត់ថា ទូម៉ាស្សាត្រីនោះធ្វើអស់ហើយ ត្រឹម 500$ ទៅ1000$ ប្រហែលជាសល់ផង ហេតុអីក៏យកគេហួសហេតុម្ល៉េះ? ។

ករណីនេះ លោកស្នងការរងទទួលការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍តាមតេលេក្រាម នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះថា មកដល់ល្ងាចនេះម្ចាស់ទូត្រីម៉ាស្សាទើបមកដាក់ពាក្យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីឱ្យកម្លាំងនគរបាលការិយាល័យជំនាញ ជួយអន្តរាគមន៍ និងចាត់ចែងទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង