រថយន្តមួយគ្រឿង បើកដោយនារីម្នាក់ ធ្វេីដំណេីរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅពន្លះក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បាក់បែកអស់ពីរកង់
រថយន្តមួយគ្រឿង បើកដោយនារីម្នាក់ ធ្វេីដំណេីរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅពន្លះក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បាក់បែកអស់ពីរកង់
ភ្នំពេញ៖ កាលពី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ រថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿង ដែលបើកបរដោយនារីម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅពន្លះក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបាក់បែកអស់ពីរកង់ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខ ត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW ពណ៌ស ពាក់ផ្លាកលេខ ឧ.មានជ័យ 2C-9999 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុត្រង់ចំណុចស្តុបក្តាន់ពីរ ស្រាប់តែរេចង្កូតរថយន្តជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ដោយមួយកង់ខ្ទាតពីកន្លែងដើមទៅកណ្ដាលផ្លូវម្ខាងទៀត រីឯរថយន្តបង្កវិញក៏បានខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុងផងដែរ ករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សណាម្នាក់នោះឡេីយ ដោយភ្លាមៗគេឃេីញនារីម្នាក់ជាអ្នកបើកបរបានចុះពីរថយន្តហេីយបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែង និងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ៕