បុរសម្នាក់ ចេញពីផឹកស៊ីក្នុងផាប់មួយកន្លែងរួចបើករថយន្តត្រឡប់ទៅផ្ទះវិញទាំងស្ថានភាពស្រវឹងជោគ ជ្រុលចង្កូតទៅបុកម៉ូតូកំពុងធ្វើដំណើរពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូបោកផ្ទប់និងផ្ទាំងកញ្ចក់ខាងមុខរថយន្តធ្លាក់បាក់ក ស្លាប់
បុរសម្នាក់ ចេញពីផឹកស៊ីក្នុងផាប់មួយកន្លែងរួចបើករថយន្តត្រឡប់ទៅផ្ទះវិញទាំងស្ថានភាពស្រវឹងជោគ ជ្រុលចង្កូតទៅបុកម៉ូតូកំពុងធ្វើដំណើរពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូបោកផ្ទប់និងផ្ទាំងកញ្ចក់ខាងមុខរថយន្តធ្លាក់បាក់ក ស្លា…ប់
ភ្នំពេញ ៖ កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចមុខណាហ្គា២ តាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសម្នាក់បានចេញពីផឹកស៊ីក្នុងផាប់មួយកន្លែងរួចបើករថយន្តត្រឡប់ទៅផ្ទះវិញទាំងស្ថានភាពស្រវឹងជោគ ក៏ជ្រុលចង្កូតទៅបុកម៉ូតូកំពុងធ្វើដំណើរពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូបោកផ្ទប់និងផ្ទាំងកញ្ចក់ខាងមុខរថយន្តធ្លាក់បាក់ករស្លាប់មួយរំពេច ចំណែកម៉ូតូជាប់ពីមុខរថយន្តអូសទៅមុខជាង២០០ម៉ែត្រ។
នៅមុនពេលកើតហេតុគេឃើញម៉ូតូហុងដាScoopy ពណ៌ក្រហម១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1BV-1140 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភាទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0883 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្រទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោគ ខណៈបើកមកដល់ចំណុចកើតហេតុទំនងជាងោកមួយភាំងក៏ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងធ្វើឱ្យបុរសរងគ្រោះជាម្ចាស់ម៉ូតូផ្លោងឡើងទៅបោកផ្ទប់នឹងកញ្ចក់ផ្ទៃខាងមុខរថយន្តធ្លាក់មកក្រោមលើដងផ្លូវបណ្ដាលឲ្យបាក់កស្លាប់មួយរំពេច ។ រីឯម៉ូតូវិញជាប់តាមរថយន្តអូសទៅមុខជាង ២០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋតាមឃាត់បានទាំងតៃកុងនិងរថយន្តទុកប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕