Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ គោយន្តម៉ាស៊ីនកិនស្រូវ បើក បោះពួយយ៉ាងលឿន បណ្ដាលឱ្យរេចង្កូតទៅបុកលោកយាយអាយុ៧០ឆ្នាំ បណ្ដាលឱ្យបាត់បង់អាយុជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ

គ្រោះថ្នាក់ចរាចរណ៍ គោយន្តម៉ាស៊ីនកិនស្រូវ បើក បោះពួយយ៉ាងលឿន បណ្ដាលឱ្យរេចង្កូតទៅបុកលោកយាយអាយុ៧០ឆ្នាំ បណ្ដាលឱ្យបាត់បង់អាយុជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ

ខេត្តកំពង់ឆ្នាំង : នៅថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយគោយន្តម៉ាស៊ីនកិនស្រូវដែលបើកពីលិចទៅកើត បោះពួយយ៉ាងលឿនបណ្ដាលឱ្យរេចង្កូតទៅបុកលោកយាយអាយុ៧០ឆ្នាំបណ្ដាលឱ្យបាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយសារអ្នកបើកបរមានការធ្វេសប្រហែស ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:20នាទីព្រឹក នៅចំណុចភូមិបឹងស្ទេងកើត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
គោយន្តកែច្នៃកិនស្រូវមួយគ្រឿងនេះបើកបរពីលិចទៅកើតក្នុងស្ថានភាពល្បឿនលឿន បណ្ដាលឱ្យធ្លាក់ជង្ហុកហើយរេចង្កូតមកបុកលោកយាយដែលឈរនៅចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឱ្យបាត់បង់អាយុជីវិតមួយរំពេចនៅនឹងកន្លែងកើតហេតុតែម្ដង។ អ្នកបង្កហេតុរស់នៅ ភូមិខ្នារ ឃុំអភិវឌ្ឍន៍ ស្រុកសាមគ្គីមានជ័យ ។ គោយន្តកែច្នៃនិងអ្នកបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង