កំពូលតារាចម្រៀងសំនៀងស្រទន់មនោសញ្ចេតនា កញ្ញា សុខ ពិសី បង្ហាញតម្រុយចង់ធ្វើ solo concert បំពេញបំណងអ្នកគាំទ្រ

កំពូលតារាចម្រៀងសំនៀងស្រទន់មនោសញ្ចេតនា កញ្ញា សុខ ពិសី បង្ហាញតម្រុយចង់ធ្វើ solo concert បំពេញបំណងអ្នកគាំទ្រ

ទោះបីយ៉ាងណាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី មិនទាន់ប្រាប់ច្បាស់នូវគម្រោងនៃការរៀបចំធ្វើ Solo concert អាចនឹងចាប់ផ្តើមក្នុងពេលណាឬធ្វើនៅថ្ងៃណា ទីតាំងកន្លែងណាឡើយព្រោះស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់និងធ្វើតេស្ដទៅអ្នកគាំទ្ររបស់ខ្លួនជាមុនសិន។

កំពូលតារាចម្រៀងសំនៀងស្រទន់មនោសញ្ចេតនា កញ្ញា សុខ ពិសី បានបង្ហាញពីបំណងចង់រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីផ្ទាល់ខ្លួន Solo concert ដើម្បីតបតាមការស្នើសុំរបស់អ្នកគាំទ្រនិងទស្សនិកជន។
កញ្ញា សុខ ពិសី បានលើកឡើងតាមរយ:ការស្ទង់មតិថាចង់ឲ្យ សុខ ពិសី ធ្វើ Solo concert? អរគុណមនុស្សជាទីស្រលាញ់ទាំងអស់ដែលតែង តែស្រលាញ់ សុខ ពិសី ។ មានអ្នកគាំទ្រមួយចំនួនបានលើកឡើងដូចគ្នាថា បើសិន សុខ ពិសី រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីផ្ទាល់ខ្លួន Solo concert ច្បាស់ជាកក្រើកហើយ ខណ:ខ្លះថាបើធ្វេី Solo Concert សុំ៥០បទ។ ថ្វីត្បិតមានការបង្ហើបបែបនេះ គេមិនទាន់ច្បាស់ទេថា ពិសី នឹងធ្វើតាមការស្នើរបស់អ្នកគាំទ្រនិងគោលបំណងខ្លួនឯងឬយ៉ាងណាទេ? ដោយឡែកថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា មានតារាសិល្ប:ខ្មែរមួយចំនួនកំពុងតែងាកមកធ្វើ Solo concert ដោយក្នុងនោះមានកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញចេតនារៀបចំការប្រគុំតន្រ្តី Solo concert ផងដែរ។
សូមបញ្ជាក់ថាតារាចម្រៀងស្រីជូរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី មកដល់ពេលនេះចូលសិល្ប:យូរឆ្នាំហើយ តែនាងនៅតែទទួលបានការគាំទ្រ និងមានសន្ទុះទីផ្សារចេញច្រៀងតាមបណ្តាខេត្ត ជាបន្តបន្ទាប់ ខណ:ទស្សនិកជនពិសេសមិត្តៗយុវវ័យតែងគាំទ្រខ្លាំង ចំពោះវត្តមានកញ្ញា សុខ ពិសី ក្នុងការឡើងឆានានា៕

អត្ថបទដែលជាប់ទាក់ទង