តារាប្រុស ៣ដួង លេងស្ទាយល៍ខោភ្លីសេ ច្រឡំសំពត់ មើលទៅប្លែកម្យ៉ាងម្នាក់
តារាប្រុស ៣ដួង លេងស្ទាយល៍ខោភ្លីសេ ច្រឡំសំពត់ មើលទៅប្លែកម្យ៉ាងម្នាក់
ថ្មីៗនេះអ្នកគាំទ្រនិងទស្សនិកជន ហាក់មានការចាប់អារម្មណ៍ទៅលើកំពូលតារាចម្រៀងចាស់-ក្មេង ៣ដួង ដែលបានជ្រើសរើសស្ទាយល៍លេងខ្លួនតាមរយ:ការស្លៀកពាក់ប្លែកនោះ គឺស្លៀកខោភ្លីសេខ្មៅច្រឡំសំពត់ឡើងច្រៀងលើឆាកតន្ត្រី។
១. កំពូលតារាចម្រៀងរៀមច្បង លោក ព្រាប សុវត្ថិ កាលពីថ្មីៗនេះបានជួបដៃគូចាស់ជាមួយអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកស្រីហ៊ឹម ស៊ីវន ដោយលោកលេងស្ទីលប្លែក គឺស្លៀកខោភ្លីសេខ្មៅច្រឡំសំពត់អាវធំ ស្បែកជើងខ្មៅកវែងឡើងច្រៀងនៅឆាកបង្កការចាប់អារម្មណ៍ និងប្លែកភ្នែកសម្រាប់អ្នកគាំទ្រព្រទាំងទស្សនិកជន។
២. តារាចម្រៀងរ៉េបលោកម៉ាន់ វណ្ណដា ដោយតារាវ័យក្មេងរូបនេះកាលពីថ្មីៗនេះ ក៏លេងស្ទីលខោភ្លីសេខ្មៅ អាវធំស្បែកជើងខ្មៅកវែងផងដែរដែរ ខណ:អ្នកគាំទ្ររបស់វណ្ណដា នាំគ្នាសរសើរថាលោកពូកែតែងខ្លួនប្លែកៗមិនធ្វើឲ្យគេសាំទៅវិញ។
៣. តារាចម្រៀងរ៉េមលោក G-Devith មិនខុសពីតារាទាំង ២ដួង ខាងលើទេកន្លងមកលោកតែងស្លៀកឈុតស្រដៀងសំពត់ឡើងច្រៀងតាមបណ្តាឆាកប្រគុំតន្ត្រីនានា។ នេះក៏មិនមែនទើបតែម្ដងដែរ ពោលគឺគេបានឃើញជាញឹកញាប់ណាស់ដែលលោក ងួន ចាន់ដេវីត ហៅ G-Devith បានស្លៀកពាក់បែបនេះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជាមួយគ្នានៃការលេងស្តាយល៍ស្លៀកពាក់ស្រដៀងគ្នា ពីតារាចម្រៀងជើងចាស់-វ័យក្មេងទាំង ៣ដួង នេះ ក៏ត្រូវបានអ្នកគាំទ្រយល់ថាជារសជាតិថ្មីប្លែកភ្នែកផងដែរ សម្រាប់អ្នកសិល្ប:ដែលតែងតែជ្រើសរើសការតុបតែងខ្លួន ទៅតាមសម័យកាលដើម្បីបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រ៕