បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូបុកគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឱ្យរបួសធ្ងន់

បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូបុកគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឱ្យរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពី យប់ ត្រូវថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹថ្លា ខណ្ឌសែនសុខ ។
បុរសម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូម៉ាកហុងដាឌ្រីម ជ្រុលទៅបុកគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យខ្ទប់និងគល់ស្ពានរងរបួសធ្ងន់ បន្ទាប់មកប្រជាពលរដ្ឋក៏បានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យលោកសង្ឃភ្លាម ។

មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសង់ឌ្រីមស៊េរី២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង 1R.5849 ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតម៉ូតូទៅបុកនិង គល់ស្ពានអាកាសផ្សារដីហុយ ខ្ទប់និងគល់ស្ពានរងការខូចខាតផ្នែកពីមុខម៉ូតូយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ ភ្លាមនោះប្រជាពលរដ្ឋក៏បានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ។
សមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំចាត់ចែងបន្តតាមក្រោយ៕

អត្ថបទដែលជាប់ទាក់ទង