បុរសម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿង បុករះម៉ូតូ២គ្រឿង ផ្លោងបុរសម្នាក់ទើលើកព្ចាក់រថយន្ដជាង ១០០ម៉ែត្រ ទៅបុកដើមឈើបាក់១ដើម បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់
បុរសម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿង បុករះម៉ូតូ២គ្រឿង ផ្លោងបុរសម្នាក់ទើលើកព្ចាក់រថយន្ដជាង ១០០ម៉ែត្រ ទៅបុកដើមឈើបាក់១ដើម បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់
ភ្នំពេញ៖ កាលពី យប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដឡិចសុីសNX200T ទៅបុករះម៉ូតូ២គ្រឿងផ្លោងបុរសម្នាក់ទើលើកព្ចាក់រថយន្ដបន្ដទៅមុខជាង១០០ម៉ែត្រ រួចក៏ទៅបុកនិងដើមឈើបាក់១ដើមទៀតបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ យន ឧត្ដម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកទទួលបញ្ចាំទ្រព្យ បច្ចុប្បន្នរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញមានរថយន្ដម៉ាកឡិចសុីស NX200T មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT. 4562 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំ បានបើករថយន្ដល្បឿនដូចហោះតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចមកកើត លុះធ្វើដំណើរដល់ចំនុចភ្លើងស្ដុបក៏មានម៉ូតូ២គ្រឿងបានជិះតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនធម្យមបានឆ្លងកាត់ស្ដុបដោយលោតភ្លើងខៀវ ខណះនោះរថយន្ដបង្កនេះក៏ជាន់ហ្គែដោយបំពានភ្លើងស្តុប បុករះម៉ូតូ២គ្រឿងនេះ ដាច់ម៉ូតូPCX ជា២កំណាត់ឆ្ងាយពីគ្នាជាង៤ម៉ែត្រ រួមទាំងម៉ូតូលែតមួយគ្រឿងផងដែរបណ្ដាលឲ្យបុរសម្នាក់ផ្លោងមកទើលើកញ្ចក់រថយន្ដបន្ដទៅមុខ១០០ម៉ែត្រជាង ក៏រេចង្កូតទៅបុកដើមឈើបាក់១ដើមទៀត បណ្ដាលឲ្យបុរសដែលទើលើរថយន្ដស្លាប់បាត់បង់ជីវិតយ៉ាងអាណ្ដោចអធម៌ ឯភាគីម៉ូតូម៉ាកលែតរងរបួសធ្ងន់ធ្ងរ២នាក់ ។ ចំណែកម្ចាស់រថយន្ដបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបញ្ជូនទៅអធិដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំ ។ បន្ទាប់មកក៏មានរថយន្ដសាមុយបានមកដល់ចំនុចកើតហេតុ បានធ្វើការដឹកជនរងគ្រោះទាំង២នាក់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។
ដោយឡែក ម៉ូតូជនរងគ្រោះដែលបានស្លាប់ ម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1KF. 2588 រងការខូចខាតដាច់ម៉ូតូជា២កំណាត់ ឯរថយន្ដបង្ករងការខូចខាត់ខ្ទេចផ្នែកពីមុខទាំងស្រុង ។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាលវែងយករថយន្ដបង្ក និងម៉ូតូជនរគ្រោះទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគលសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕