មនុស្សម្នាក់ ស្លាប់ និង៣នាក់រងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍លេីផ្លូវល្បឿនលឿន K20+300 បង្កឡើងដោយ រវាងរថយន្ត ៣គ្រឿងបុកគ្នា
មនុស្សម្នាក់ ស្លាប់ និង៣នាក់រងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍លេីផ្លូវល្បឿនលឿន K20+300 បង្កឡើងដោយ រវាងរថយន្ត ៣គ្រឿងបុកគ្នា
នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចំណុច K20+300 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
រថយន្ដ ១គ្រឿង ម៉ាក តូយ៉ូតា prius ពណ៌ក្រហម អ្នកបើកបរឈ្មោះ (សាំង ហ៊ីងឈុង) ភេទប្រុស ជាជនជាតិចិន ស្នាក់នៅ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក Hyundai ពណ៌ខៀវ (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន នៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់ ។
បន្ទាប់មកមានរថយន្ដ១គ្រឿង ម៉ាកMaserdasពណ៌ស អ្នកបើកបរឈ្មោះ (លី វ៉េនពីង) ស្នាក់នៅ ខណ្ឌទួលគក រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅលិច កំពុងតែបេីកបរក្នុងល្បឿនលឿន រួចបានកិននិងប៉ះជាមួយបន្ទះក្តាដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាតរថយន្ត ។
អធិការនគរបាលស្រុកសំរោងទងថា ហេតុការណ៍ខាងលេី បានបណ្ដាលឲ្យមានការរងរបួសនិងស្លា-ប់មនុស្ស០១នាក់ (ឌិន ប៊ុនថុន) និងរបួ-សធ្ង-ន់មនុស្ស ១នាក់ប្រុស (សុខ កុសល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯរថយន្ដ ៣គ្រឿង ខូចខាតធ្ងន់២គ្រឿង (តូយ៉ូតា prius – Hyundai ស្ទេីទាំងស្រុង ) Maserdas។
ចំពោះវត្ថុតាងទាំងរថយន្ដ ទាំង ៣គ្រឿង សមត្ថកិច្ចនគរបាលបានយករក្សាទុកនៅស្នាក់ការបញ្ជរកំពង់ស្ពឺខាងកើត K26 រងចាំនីតិវិធី ដំណោះស្រាយបន្ដ៕