Banner KNP Detail Top

ឡានដឹកគ្រឿងចក្ររបស់ក្រុមហ៊ុន នឹម ម៉េង បើកកៀរឡានប្រជាពលរដ្ឋ ហើយព្យាយាមគេចវេសមិនសម្របសម្រួលជាមួយជនរងគ្រោះ

ឡានដឹកគ្រឿងចក្ររបស់ក្រុមហ៊ុន នឹម ម៉េង បើកកៀរឡានប្រជាពលរដ្ឋ ហើយព្យាយាមគេចវេសមិនសម្របសម្រួលជាមួយជនរងគ្រោះ

(បាត់ដំបង)៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ
ឡានដឹកគ្រឿងចក្ររបស់ក្រុមហ៊ុន នឹម ម៉េង បើកកៀរឡានប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឲ្យរងការខូចខាត។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដរបស់ជនរងគ្រោះដែលរងការខូចខាតនោះ ម៉ាក Camry ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AI-5494 ខណៈរថយន្ដបង្កជាប្រភេទរថយន្ដធុនធំដឹកគ្រឿងចក្រធ្វើផ្លូវ។
ជនរងគ្រោះបានបញ្ជាក់ថា បង្កកៀរឡានរបស់ខ្លួនបណ្ដាលឲ្យរងការខូចខាត អ្នកបើករថយន្ដបង្កបានអះអាងថា រង់ចាំមេការដើម្បីមកជជែកគ្នាដោះស្រាយ ប៉ុន្ដែរហូតដល់ម៉ោងជាង១២ថ្ងៃត្រង់នេះ មិនទាន់ឃើញមេការណាម្នាក់ចេញមុខមកដោះស្រាយឡើយ ហើយក៏មិនទាន់មានសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុនោះដែរ។
ម្ចាស់ឡានរងគ្រោះ បានបញ្ជាក់ថា ឡានរបស់គាត់បានឈប់អែបគៀនផ្លូវ ពេលឃើញឡានដឹកគ្រឿងចក្រមក ប៉ុន្តែទោះខំចតស្ងៀម ហើយក៏ដោយ ក៏ឡានដឹកគ្រឿងចក្រនៅតែមកកៀរទៀត។
អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ពិតជាឡានដឹកគ្រឿងចក្រធ្វើផ្លូវរបស់លោក នឹម ម៉េង មែន ហើយលោកមិនសិទ្ធិដោះស្រាយនោះឡើយ ហើយទុកឲ្យម្ចាស់ឡានគ្រោះទាក់ទងផ្ទាល់ទៅលោក នឹម ម៉េង។
ជនរងគ្រោះ សូមទទូចដល់លោកឧត្តមសេនីយ៍ នឹម ម៉េង ជួយប្រាប់មេកា ជួយសងថ្លៃការខូចខាតផង ដោយសារត្រូវខាតបង់ច្រើនផងដែរ និងម្យ៉ាងពួកគាត់មិនសូវមានលុយសម្រាប់ជួសជុលឡានទៀតផង។
ប្រជាពលរដ្ឋនៅមូលដ្ឋានផ្លូវជាតិលេខ៥ បានបង្ហើបថា កន្លងទៅអ្នកបើករថយន្ដរបស់ក្រុមហ៊ុន នឹម ម៉េង គឺបើកបរមិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ហើយថ្មីៗនេះ រថយន្ដដែលបុករថយន្ដភ្លើងនៅផ្លូវហាយវ៉េ ក្នុងខេត្តបាត់ដំបង ក៏ជារថយន្ដរបស់ក្រុមហ៊ុន នឹម ម៉េងនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង