Banner KNP Detail Top

បង្គោលភ្លើងនិងស្លាកចរាចរណ៍ចំនួន០២ដេីម បានបាក់រាបដល់ដី បង្កឡេីងដោយរថយន្តមួយគ្រឿងមកបុកទាំងកំរោល

បង្គោលភ្លើងនិងស្លាកចរាចរណ៍ចំនួន០២ដេីម បានបាក់រាបដល់ដី បង្កឡេីងដោយរថយន្តមួយគ្រឿងមកបុកទាំងកំរោល


ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បង្គោលភ្លើងនិងស្លាកចរាចរណ៍ចំនួន០២ដេីមបានបាក់រាបដល់ដី ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងមកបុកទាំងកំរោល ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកម៉ាស្ដា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BE- 7694 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនសួនច្បាររួចហើយហោះទៅបុកបង្គោលភ្លើងនិងស្លាកចរាចរណ៍បាក់រាបដល់ដី២ដើមធ្វើឱ្យរថយន្តកល់ជាប់ជាមួយបង្គោលភ្លើងទៅមុខលែងរួច តែសំណាងល្អដែរដែលមិនមានអ្នករបួស។
សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង