Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តមួយគ្រឿង រេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យក្រឡាប់ផ្ងារជេីង

បុរសម្នាក់ បេីករថយន្តមួយគ្រឿង រេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BM-9813 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវស្ពានស្ទឹងមានជ័យពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អមិនមានរងរបួសដល់មនុស្សចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង