Banner KNP Detail Top

រថភ្លើងដឹកប្រេងមួយគ្រឿង ដាច់បារុងបន្សល់ទុកទូចុងក្រោយ បុករថយ្ដធុនធំ ដែលឆ្លងកាត់ផ្លូវបណ្ដាលឲ្យរងការខូចខាត

រថភ្លើងដឹកប្រេងមួយគ្រឿង ដាច់បារុងបន្សល់ទុកទូចុងក្រោយ បុករថយ្ដធុនធំ ដែលឆ្លងកាត់ផ្លូវបណ្ដាលឲ្យរងការខូចខាត

(កណ្ដាល)៖ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិអង្គរក្នេីរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំបូងឡើងកម្មកររថភ្លើងបានបិទបារ៉ាស ដើម្បីឲ្យរថភ្លើងនេះធ្វើការឆ្លងកាត់ លុះពេលទៅអស់ក៏បើកឲ្យមធ្យោបាយផ្សេងទៀតធ្វើដំណើរឆ្លងកាត់ធម្មតា។ ប៉ុន្ដែចៃដន្យអីរថភ្លើងនោះដាច់បារុង បន្សល់ទុកទូនៅខាងក្រោយទៀតដោយមិនមានអ្នកមើលឃើញ ដោយយប់ងងឹតនោះ ក៏បុកជាមួយរថយន្ដធុនធំដែលឆ្លងកាត់តែម្ដង បណ្ដាលឲ្យរងការខូចខាត។
បើតាមសេចក្ដីរាយការណ៍ ហេតុការណ៍នេះ មិនបណ្ដាលឲ្យអ្នកបើកបររថយន្ដរងរបួសស្រាល ពោលគ្រាន់តែខូចខាតរថយន្ដ ហើយទូរថភ្លើងធ្លាក់ចេញពីផ្លូវដែកប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង