Banner KNP Detail Top

បុរសម្នាក់ស្លាប់ និងប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា លាន់សូរដូចរន្ទះ

បុរសម្នាក់ស្លាប់ និងប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា លាន់សូរដូចរន្ទះ

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។
អ្នកបើកម៉ូតូបង្កហេតុមិនប្រកាន់ស្ដាំមានឈ្មោះផល សារិត អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកហាងនីចាន់នីហ្សា រស់នៅភូមិ ស្វាយតឿ សង្កាត់ ស្វាយរៀង ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ពៀន ស្រីម៉ៅ ភេទ ស្រី អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិកហាងនីចាន់នីហ្សា និងឈ្មោះ តាំ សុផល ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ បុគ្គលិកហាងនីចាន់នីហ្សាអ្នកទាំង៣ រស់នៅភូមិ ស្វាយតឿ សង្កាត់ ស្វាយរៀង ស្វាយរៀង ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E ៧៤៧៤ ខូចខាតទាំងស្រុង។
ចំណែកភាគីរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់ឈ្មោះនៅឡើយដោយជិះម៉ូតូម៉ាកហុងដា Wave ពណ៌ ខ្មៅ គ្មានស្លាកលេខត្រូវបានសមត្ថកិច្ចលើកសពមករក្សាទុកបណ្ដោះអាសន្ននៅវត្តជម្ពូព្រឹក្សាដើម្បីរងចាំក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។
មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកបើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E ៧៤៧៤ ជិះគ្នា៣នាក់ លើផ្លូវលេខ ៣១៤ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្ដាំក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា Wave ពណ៌ ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចមកអន្តេាគមន៏ទាំងយប់។
ក្រោយមកអ្នករបួសទាំង៣នាក់ ត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកសពសមត្ថកិច្ចលើកសពមករក្សាទុកបណ្ដោះអាសន្ន នៅវត្តជម្ពូព្រឹក្សាដើម្បីរង់ចាំក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង