Banner KNP Detail Top

បុរសម្នាក់ បានរងរបួសបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់ បានរងរបួសបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បុរសម្នាក់បានរងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកអំបោសដេីរលក់ជ្រុលបុកជាមួយរថយន្តធុនធំដឹកថ្មកិន នៅចំណុចច្រកចូលវត្តជន្លង់ម្លូរ កែងផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ភ្លេីងឆេះរទះ ខណ្ឌកំបូល។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកអំបោសដេីរលក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំដឹកថ្ម ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ3A 2342 ធ្វេីដំណេីរទិសដៅពីត្បូងទៅជេីងរួចបត់ឆ្វេងឆ្លងផ្លូវទៅលិចក៏ជ្រុលកិនម៉ូតូបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសបាក់ដៃខាងឆ្វេងចំណែកម៉ូតូខ្ទិចមួយកំណាត់មុខ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង