Banner KNP Detail Top

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ស្ថិតនៅតាមបណ្ដោយផ្លូវ ៥១ កែងនិងផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពទីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B.0665 បើកបរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់សាក់លេខភ្នំពេញ 2AW.7286 បើកបរក្នុងទិសដៅពីលិច ទៅកើត មកបុកពេញទំហឹងបណ្ដាលឱ្យរកខូចខាតផ្នែកខាងមុខទាំងសងខាង។ បន្ទាប់មកភាគីទាំងពីរ បានធ្វើការចរចាសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តអាហ្វាត ចេញសងរាល់ការខូចខាត ទៅលើរថយន្តហ្វដ ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង