Banner KNP Detail Top

នៅទីបំផុត! តារាសម្តែង និងបង្ហាញម៉ូត ប្រាសាទ ដាវីន ចេញទៅប្រគួតស្រ្តីឯកចក្រវាឡ២០២៣(Universal Women 2023)នៅទីក្រុងឌូបៃប្រទេសអារ៉ាប់

នៅទីបំផុត! តារាសម្តែង និងបង្ហាញម៉ូត ប្រាសាទ ដាវីន ចេញទៅប្រគួតស្រ្តីឯកចក្រវាឡ២០២៣(Universal Women 2023)នៅទីក្រុងឌូបៃប្រទេសអារ៉ាប់

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ ២០២៣នេះ នៅទីបំផុត តារាសម្តែង និងបង្ហាញម៉ូត ប្រាសាទ ដាវីន ចេញទៅប្រគួតស្រ្តីឯកចក្រវាឡ២០២៣(Universal Women 2023)នៅទីក្រុងឌូបៃប្រទេសអារ៉ាប់ ។ ការចេញទៅប្រគួតលើឆាកអន្តរជាតិ តំណាងឲ្យស្ត្រីខ្មែរលើកដំបូងក្នុងកម្មវិធីនេះទទួលបាន ការលើកទឹកចិត្តខ្លាំងទាំងពីសាច់ញាតិមិត្តភ័ក្កិនិងអ្នកគាំទ្រជាច្រើន។
ប្រាសាទដាវីន គឺជាតារាសម្តែង តារាបង្ហាញម៉ូត និងជាអ្នកគ្រប់គ្រងកម្មវីធិដែលមានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល និងរូបសម្រស់ស្រស់សោភា ដែលទាំងនេះគឺជាភាពជឿជាក់សម្រាប់នាង ហើយត្រូវបានក្រុមអ្នកគាំទ្រពេញចិត្តនឹងការជ្រើសរើសនាងគឺជាបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមប្រគួតកម្មវិធិខាងលើ ដែលគេដឹងដែរថាទាំងចំណេះដឹង និងការប្រើប្រាស់់ភាសារបស់នាងក៏មិនធម្មតាដែរ។
នៅលើគេហទំព័រហ្វេសប៊ុករបស់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាគេបានឃើញសារលើកទឹកចិត្ត និងគាំទ្រនៃការធ្វើដំណើរចាកចេញពីកម្ពុជាចេញទៅប្រគួតក្នុងកម្មវិធិប្រគួតមួយនេះ ។ អ្វីដែលជាការកត់សម្គាល់គណនីយហ្វេសប៊ុករបស់អ៊ុំ ស្រីនាង មានឈ្មោះថា Vannida Sinnary បានផ្ញើសារជូនពរឲ្យនាងធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យជូនក្រុមគ្រួសារនិងប្រទេសជាតិ ហើយលោកស្រីស្នើឲ្យពលរដ្ឋខ្មែរជួយចែករំលែក និងគាំទ្រ លើកទឹកចិត្តដល់ស្ត្រីខ្មែរដែលមានសមត្ថភាព រូបសម្រស់ មិនចាញ់អ្នកនៅលីវឡើយ ។ សារនេះភ្ជាប់ដោយវីដេអូ និងរូបថតរបស់ដាវីនផងដែរ ខណៈដែលទស្សនិកជន ដែលបានស្គាល់តារាស្រីសម្បុរស្រអែមស្រស់រូបនេះបានផ្ញើសារគាំទ្រលើកទឹកចិត្ត ដែលបានក្លាយជាស្ត្រីខ្មែរដំបូងគេដែលលេចវត្តមានក្នុងកម្មវិធីប្រគួតអន្តរជាតិនេះ។
កម្មវិធីដែលស្ត្រីខ្មែររូបនេះចេញទៅប្រកួតដណ្ដើមយកមកុដនេះ គឺជាកម្មវិធីមិនគិតកំណត់ពីស្ថានភាពនៅលីវ ឬមានគ្រួសារ ឬក៏មានកូនអីនោះទេ។ បានន័យថា ឱ្យតែមានសម្ថភាព និងមានជំនឿចិត្តលើខ្លួនឯង អាចបំពេញគ្រប់លក្ខខណ្ឌនៃវិញ្ញាសាររបស់កម្មវិធី នោះអាចទៅចូលរួមប្រគួបាន។ ប្រាសាទ ដាវីន បានលើកឡើងមុនឡើងយន្តហោះថា ការសម្រេចចិត្តចេញទៅប្រកួតនេះ ច្បាស់គឺបង្ហាញពីការវិលត្រឡប់មកវិញសារជាថ្មីក្នុងពិភពសិល្បៈ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ ពោលគឺតែផ្នែកប្រកួតសម្រស់មួយតែប៉ុណ្ណោះ។ អ្នកនាងរំពឹងថា ហ្វេនដែលធ្លាប់គាំទ្ររូបអ្នកនាងតាំងពីជំនាន់ប្រឡង Freshie Girl & Boy នឹងនៅតែបន្ដគាំទ្រជំហរថ្មីនេះម្ដងទៀត ជាពិសេសកម្លាំងចិត្តបោះឆ្នោតនៅថ្ងៃប្រកួតនោះតែម្តង។
សូមជម្រាប កម្មវិធី Universal Women 2023 មានបណ្ដាបេក្ខនារីមកចូលរួមប្រកួតពី ៥០ ប្រទេស ដែលប្រព្រឹត្តឡើងនាដើមខែកុម្ភៈ ខាងមុខនេះ ហើយនេះគឺជាលើកដំបូងដែលកម្ពុជាបានបញ្ជូនបេក្ខភាពដើម្បីចូលរួមប្រគួតកម្មវិធីសម្រស់មួយនេះ។ ជូនពរប្រាសាទ ដាវីន សម្រេចក្តីសុបិន្តជូនខ្លួនឯង ក្រុមគ្រួសារ អ្នកគាំទ្រ និងនាំមកនូវមោទកភាពសម្រាប់ពលរដ្ឋខ្មែរ បង្ហាញស្នាមញញឹម និងបង្ហាញសិល្ប់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង