Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ សិស្សសាលា៣នាក់ ពេលជិះម៉ូតូត្រឡប់មកពីសាលា បណ្ដាលឲ្យ២នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ស្រុកសំរោង នៅតាកែវ

គ្រោះថ្នាក់ចរាចរណ៍ សិស្សសាលា៣នាក់ ពេលជិះម៉ូតូត្រឡប់មកពីសាលា បណ្ដាលឲ្យ២នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ស្រុកសំរោង នៅតាកែវ

(តាកែវ)៖ ហេតុការណ៍នេះបានកើតឡើង នៅ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
សិស្សសាលា៣នាក់ ឌុបគ្នាត្រឡប់មកពីសាលាវិញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ បណ្ដាលឲ្យ២នាក់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះទាំងបីនាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ1FZ-00 50បើកបរដោយឈ្មោះ ចិន បូណាត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មិនពាក់មួកសុវត្ថិភាព (ស្លាប់នៅនឹងកន្លែង)។
ក្នុងនោះមានអ្នករួមដំណើរពីរនាក់ទៀត ឈ្មោះ សុង សុជាតិ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នាអ្នកបើកបរម៉ូតូ (បានស្លាប់នៅនឹងកន្លែងកើតហេតុ) និងឈ្មោះ ណុប សៀវម៉ី ភេទស្រី មុខរបរសិស្ស មានទីលំនៅជាមួយនឹងអ្នកបើកបរម៉ូតូរករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ម៉ូតូខាងលើបានបើកបរក្នុងទិសដៅពីត្បូងទៅជើង រួចបទឆ្វេងក៏ត្រូវរថយន្តដែលមកពីទិសស្របគ្នាបុកតែម្តង។ រថយន្តម៉ាក Fuso ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ3A-0616 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុចុះពីរថយន្តរត់គេចខ្លួនបាត់។
សពទាំងពីរត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង