Banner KNP Detail Top

បុរសជនជាតិចិនម្នាក់ រួមដំណើរដោយបុរសជនជាតិចិនពីរនាក់ទៀត ក្នុងសភាពស្រវឹងស្រា បើករថយន្តមួយគ្រឿង ទៅបុករថយន្តកូរ៉េដឹកបង្អែមលក់ពីក្រោយ បណ្ដាលឱ្យរថយន្តដឹកបង្អែមក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តកូរ៉េដឹកបង្អែម ពណ៌ស ពាក់ស្លាកលេខស៊េរីចាស់ ច-1968-ភព-២  ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ត្រឡប់ក្រោយឆ្ពោះទៅទិសខាងជើងវិញ តែពេលបត់បានបន្តិច ក៏មានរថយន្តម៉ាកALPHARD មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-0277បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានបុរសជនជាតិចិនពីរនាក់ទៀតរួមដំណេីរជាមួយតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តដឹកបង្អែមពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តដឹកបង្អែមក្រឡាប់ផ្ងារជើងម្ខាងខ្ទាតបង្អែមនិងសម្ភារលក់ដូររាយប៉ាយពេញផ្លូវ តែសំណាងល្អស្ត្រីអ្នកបើករថយន្តដឹកបង្អែមគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់មួយសន្ទុះធំ បន្ទាប់មកភាគីបង្កព្រមចេញសំណងនៃការខូចខាតចំនួន៧០០ដុល្លារទៅឱ្យភាគីរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង