Banner KNP Detail Top

បុរសម្នាក់ រថយន្តយ៉ាងលឿន រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស

បុរសម្នាក់ រថយន្តយ៉ាងលឿន រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី យប់ថ្ងៃទី២៩ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរស្តុបបូកគោ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើមាកLexusRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9993 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរថយន្តខ្ទេចមួយកំណាត់ម។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី៣ បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍កឱ្យចុះមកធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង