Banner KNP Detail Top

ក្មេងប្រុសម្នាក់ អាយុ១ខួប១ខែ ធ្វើឲ្យបងប្អូនភ្ញាក់ផ្អើល រហូតដល់ម្តាយយំលែងចេញ នៅសៀមរាប

ក្មេងប្រុសម្នាក់ អាយុ១ខួប១ខែ ធ្វើឲ្យបងប្អូនភ្ញាក់ផ្អើល រហូតដល់ម្តាយយំលែងចេញ នៅសៀមរាប

ខេត្តសៀមរាប ៖ បង្កការភ្ញាក់ផ្អើលពេញផ្លូវកាលពី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចកន្លែងបូមខ្យល់រថយន្តមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីឡានដឹកដីមួយគ្រឿងថយក្រោយកិនកូនក្មេងម្នាក់ បណ្ដាលឱ្យបែកក្បាលចេញខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ក្មេងរងគ្រោះឈ្មោះ សួរ គឹមស្រៀង ភេទប្រុស អាយុ១ខួប១ខែ មានឪពុកឈ្មោះ យិម គឹមសួរ អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះ លៀង វណ្ណា អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ជិតកន្លែងបូមខ្យល់រថយន្តខាងលើ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះកំពុងរត់លេង ស្រាប់តែរថយន្តដឹកដីដែលចូលបាញ់អ៊ែថយក្រោយកិនក្មេងនោះ បណ្តាលឱ្យស្លាប់តែម្តង។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងនិងចាត់ការតាមនីតិវិធីច្បាប់។ កម្លាំងនគរបាលការិយាល័យជំនាញ បានប្រគល់សាកសពក្មេងរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង