Banner KNP Detail Top

ត្រាក់ទ័រមួយគ្រឿង បើកមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិត

ត្រាក់ទ័រមួយគ្រឿង បើកមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិត

ខេត្តកណ្ដាល: កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៣ យប់ នៅចំណុចផ្លូវ382A ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ អ្នកបើកត្រាក់ទ័រមិនទាន់ស្គាល់អត្តសញ្ញាណ ព្រោះបានបើករត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ វឿន ឆានី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1I-1356 ។
នៅថ្ងៃវេលាម៉ោងកើតហេតុ គេបានឃើញត្រាក់ទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់មិនទាន់អត្តសញ្ញាណ ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1I-1356 បើកបរដោយឈ្មោះ វឿន ឆានី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល (ស្លាប់នៅនឹងកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ។
កម្លាំងជំនាញចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចម្លងចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងហហើយយកវត្ថុតាងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង