ហួសចិត្ត! ប្រកាសសង ដល់ឪពុកម្ដាយ សពក្មេងស្រីរងគ្រោះ ចំនួន៤លានរៀល តែឪពុកម្ដាយក្មេងស្រីរងគ្រោះសុំទារសំណងចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យទានជូនកូន ករណីឡានធំ កិនក្មេងស្រី ស្លាប់ជិតមួយខែមុន
ហួសចិត្ត! ប្រកាសសង ដល់ឪពុកម្ដាយ សពក្មេងស្រីរងគ្រោះ ចំនួន៤លានរៀល តែឪពុកម្ដាយក្មេងស្រីរងគ្រោះសុំទារសំណងចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យទានជូនកូន ករណីឡានធំ កិនក្មេងស្រី ស្លាប់ជិតមួយខែមុន
ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃកើតហេតុមកដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣នេះ គឺជិត១ខែមកហើយ ដែលតំណាងអ្នកបើកបររថយន្តបង្កហេតុនិងតំណាងក្រុមហ៊ុនម្ចាស់រថយន្តបានប្រកាសសងសំណងរដ្ឋប្បវេណីដល់ឪពុកម្ដាយសពក្មេងស្រីរងគ្រោះចំនួន៤លានរៀល ខណៈដែលតំណាងឱ្យសពក្មេងស្រីរងគ្រោះដែលទទួលបានការពឹងពាក់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះសុំទារសំណងចំនួន២ម៉ឺនដុល្លារដើម្បីយកទៅចាត់ចែងធ្វើបុណ្យទានជូនកូន។
គួរបញ្ជាក់ថា ម្ចាស់រថយន្តខាងលើមានឈ្មោះ ឈុន ជីឈួ ។ ដោយប្រាក់សំណង៤លានរៀលខាងលើមិនមែនប៉ូលិសអ្នកសងទេ គឺតំណាងអ្នកបើកឡាននិងតំណាងម្ចាស់រថយន្ត។ជាមួយគ្នានោះដែរ លោក សាន់ ផាត ដែលជាឪពុកទារិការងគ្រោះទទូចសុំឡំប្រឺតាយកមកប្រើប្រាស់បណ្តោះអាសន្នសិន ព្រោះខ្លួនក្រខ្លាំងណាស់រស់នៅអាស្រ័យលើឡំប្រឺតាហ្នឹងហើយ។ ដូច្នេះសូមលោកស្នងការអនុញ្ញាតឱ្យគាត់សុំឡំប្រឺតាយកទៅរត់ដឹកភ្ញៀវដើម្បីចិញ្ចឹមប្រពន្ធកូននិងសងបំណុលធនាគារផង ។
គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានបុរសម្នាក់បាននាំកូនស្រីអាយុជិត២ឆ្នាំមករត់ឡំប្រឺតាតាមខ្លួន តែអកុសលកូនស្រីបានធ្លាក់ពីលេីឡំប្រឺតាត្រូវរថយន្តបែនដឹកដីកិនស្លាប់យ៉ាងរន្ធត់ ។ បន្ទាប់មក សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបេីករថយន្តបង្កដេីម្បីសួរនាំ និងធ្វេីការវាស់វែងយករថយន្តព្រមទាំងឡំប្រឺតាប្រគល់ឱ្យជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកសពកុមារីរងគ្រោះ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់ឱ្យឱពុកម្ដាយយកទៅធ្វេីបុណ្យតាមប្រពៃណី ៕