Banner KNP Detail Top

នៅទីបំផុត! តារាសម្តែងនាង លី ឌីណា ហៅ ភីយ៉ា បានទម្លាយអត្តសញ្ញាណអនាគតស្វាមី របស់នាងហើយ

នៅទីបំផុត! តារាសម្តែងនាង លី ឌីណា ហៅ ភីយ៉ា បានទម្លាយអត្តសញ្ញាណអនាគតស្វាមី របស់នាងហើយ

ភ្នំពេញ ៖ ជាការកត់សម្គាល់ តារាសម្តែងនាង លី ឌីណា ឬ ភីយ៉ា នឹងចូលរោងការនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះហើយ ក្នុងពេលដែលអ្វីៗបានត្រៀមរៀបចំទុករួចរាល់អស់ហើយសម្រាប់ពិធី នេះ។
រូបភាពជាច្រើនសន្លឹកដែលបានថតទុកបញ្ចេញនៅក្នុងពិធីមង្គលការជាមួយផ្លូវ ត្រូវបានតារារូបនេះ ទើបតែបញ្ចេញនៅថ្ងៃនេះ បន្ទាប់ពីនាងព្យាយាមលាកក់បាំងកាលពីពេលកន្លងទៅ។
តារាសម្តែងនាង លី ឌីណា ហៅ ភីយ៉ា បានទម្លាយអត្តសញ្ញាណអនាគតស្វាមីរបស់នាងហើយ តាមរយៈរូបភាព Pre wedding នៅគណនីហ្វេសប៊ុករបស់នាង ខណៈពេលពេលពិធីមង្គលការរបស់នាងនឹងរៀបចំធ្វើនៅថ្ងៃស្អែក។

តារាសម្តែងនាង លី ឌីណា ហៅ ភីយ៉ា បានលើកឡើងថា ពិធីមង្គលការរបស់នាង នឹងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលព្រីមាសែនសុខ ដោយពិធីនេះនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសដែលមានមុខមាត់ក្នុងសង្គមមួយចំនួន ព្រមទាំងសាច់ញាតិទាំងសងខាង ជាពិសេសនោះគឺបណ្តាអ្នកសិល្បៈជាច្រើនរូបផងដែរ។
នាងបន្តថា ស្វាមីរបស់នាង គឺជាមន្ត្រីរាជការនៅក្នុងក្រសួងមួយ ដែលមានវ័យ៤០ប្លាយ ដែលបានស្គាល់ និងសាកមើលចិត្តគ្នាអស់រយៈពេលប្រមាណជា៧ឆ្នាំមកហើយ ទម្រាំឈានមកដល់ពិធីមង្គលការជាផ្លូវការនាពេលនេះ។ ភីយ៉ា បានលើកឡើងបន្ថែមថា មុននឹងឈានដល់ពិធីមង្គលការនេះ ពួកនាងទាំងពីរក៏បានជួបនូវឧបសគ្គជាច្រើនរាប់មិនអស់ផងដែរ ប៉ុន្តែយ៉ាងណា បើទោះបីជាជួបបញ្ហាជាច្រើនក៏ដោយ ពួកនាងបានជម្នះរហូតបានចាប់ដៃគ្នានាពេលនេះ។
ក្រោយពីរៀបការរួចហើយ សម្រាប់ការងារសិល្បៈគឺនាងនៅតែបន្តដដែល ដោយអនាគតស្វាមីរបស់នាងមិនបានហាមឃាត់ចំពោះរឿងនេះឡើយ ប៉ុន្តែនាងក៏ត្រូវពិចារណាចំពោះការទទួលការសម្តែងនេះផងដែរ។ កន្លងមក នាងអាចទទួលយកការសម្តែងច្រើន ប៉ុន្តែពេលរៀបការរួច នាងនឹងមិនទទួលយកការសម្តែងច្រើនដូចពេលមុនឡើយ ពោលគឺនាងទទួលតែមួយៗប៉ុណ្ណោះ ក្នុងពេលដែលអនាគតស្វាមីរបស់នាងក៏គាំទ្រនាងដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង