Banner KNP Detail Top

ម្ដាយនិងកូន ខណៈកំពុងតែជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវថ្នល់ ស្រាប់តែត្រូវរថយន្តមួយគ្រឿង បើកបុកពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ម្ដាយនិងកូន ខណៈកំពុងតែជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវថ្នល់ ស្រាប់តែត្រូវរថយន្តមួយគ្រឿង បើកបុកពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តកំពង់ចាម ៖ កាលពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវក្រាលកៅស៊ូថ្មី ស្ថិតក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ។ ហើយរថយន្តនោះក៏បានបើកធ្លាក់ផ្លូវរួចបុកដើមឈើធ្វើឱ្យបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ចំណែកអ្នកបើករថយន្តវ័យ៧២ឆ្នាំក៏ត្រូវបានកម្លាំងជំនាញចរាចរណ៍ធ្វើការឃាត់ខ្លួនផងដែរ។  ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម្ដាយនិងកូន ដោយបើកបរក្នុងទិសដៅពីត្បូងមកជើងអែបស្ដាំដៃ ចំណែករថយន្តវិញបានបើកក្នុងទិសដៅច្រាសគ្នា។ លុះមកដល់ចំណុចកើតហេតុភូមិបុសថ្លាន់ ឃុំស្វាយទាប ក៏បានបុកម៉ូតូពេញទំហឹងជាហេតុធ្វើឲ្យម្ដាយនិងកូនប្លោងចេញពីម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនឹងកើតហេតុតែម្ដង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានរង់ចាំជំនាញការិយាល័យផែនសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការគ្នាចុះវាស់វែង ហើយឃើញថា ចំណុចកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺនៅស្ដាំដៃម៉ូតូ ហើយស្ថិតនៅចំណុចផ្លូវរាងកោងទៀតផង។

រថយន្តបង្កខាងលើម៉ាក TOYOTA LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.2AK- 2546 បើកបរដោយឈ្មោះ លឹម តារាមាណី ភេទប្រុស អាយុ៧២ឆ្នាំ អ្នករួមដំណើរម្នាក់មានឈ្មោះ លឹម ទេវី ភេទស្រី អាយុ៦៦ឆ្នាំ ទាំង០២នាក់រស់នៅភូមិ១១ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបើកបរពីជើងទៅត្បូង ក៏បានបុកប៉ះនឹងម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម1I-0704 បើកបរដោយឈ្មោះ ហ៊ន ញ៉ាញ់ ភេទស្រី អាយុ២៩ឆ្នាំ អ្នករួមដំណើរម្នាក់មានឈ្មោះ អេន ឆេងគ័ង្គ ភេទប្រុស អាយុ០៤ឆ្នាំ ទាំង០២នាក់រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរពីត្បូងទៅជើង បណ្ដាលឱ្យស្លា.ប់បាត់បង់ជីវិត២នាក់ម្តាយនិងកូន នៅកន្លែងកើតហេតុ និងធ្វើឱ្យម៉ូតូ០១គ្រឿងរងការខូចខាតធ្ងន់ ចំណែករថយន្តវិញរងខូចខាតស្រាល ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តមិនបានរត់ទៅណានោះទេ បន្ទាប់មកត្រូវបានកម្លាំងជំនាញចរាចរណ៍ចុះមកដល់ធ្វើការឃាត់ខ្លួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសួរនាំតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង