Banner KNP Detail Top

បុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង បុករថយន្តមួយគ្រឿង

បុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង បុករថយន្តមួយគ្រឿង


ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
មុនកេីតហេតុ គេឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GV-0701 តាមបណ្ដោយផ្លូវជាតិលេខ១ ពីលិចទៅកេីតក្នុងល្បឿនលឿន ។ ស្របពេលនោះក៏មានរថយន្តស៊េរីទំនេីបម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC-9009 ធ្វេីដំណេីរចេញពីបុរីមួយកន្លែង រួចបើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ១បំណងបត់ឆ្វេង ខណៈបេីកដល់កណ្ដាលផ្លូវក៏ត្រូវបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមខាងលេីបុកពីចំហៀងទ្វារផ្នែកខាងឆ្វេងពេញទំហឹង បណ្ដោយឱ្យរថយន្តនិងម៉ូតូខូចខាតយ៉ាងខ្លាំងដូចគ្នា រីឯបុរសជាម្ចាស់ម៉ូតូក៏បានរងរបួសធ្ងន់ផងដែរ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង