Banner KNP Detail Top

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ដឹកផ្លែឪឡឹកពេញទ្រុង បើកបរចេញពីខេត្តតាកែវ យកទៅលក់នៅផ្សារដើមគ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ដឹកផ្លែឪឡឹកពេញទ្រុង បើកបរចេញពីខេត្តតាកែវ យកទៅលក់នៅផ្សារដើមគ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបបាគូ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តមួយគ្រឿងដែលក្រឡា.ប់ខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1438 ។
នៅមុនកើតហេតុ គាត់បានបើករថយន្តទៅទិញផ្លែឪឡឹកនៅតាមចំការ ស្ថិតនៅឯខេត្តតាកែវ បន្ទាប់មកបានដឹកយកទៅលក់នៅឯផ្សារដើមគ រាជធានីភ្នំពេញ ។ ដោយបើកបរធ្វើដំណើរតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ អត់បើកទៅមុខត្រង់នោះទេ ដោយខ្លាចជួបគោលដៅនគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍ឃាត់ផាកពិន័យ ខណៈនោះគាត់ក៏សម្រេចចិត្តបើកបត់ឆ្វេងចូលទៅតាមផ្លូវ៥០ម៉ែត្រគេចចេញពីគោលដៅនគរបាលនេះ ហើយគ្រាន់តែបត់ឆ្វេងភ្លាម ក៏ស្រាប់តែក្រឡាប់ភីងតែម្ដង។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ផ្លែឪឡឹកបានជ្រុះរាយប៉ាយពេញផ្លូវនិងបែកខូចខាតជាច្រើនផ្លែ ចំណែករថយន្តក៏បានរងការខូចខាតយ៉ាងដំណំដែរ ប៉ុន្តែពុំបានបណ្ដាលឲ្យមានអ្នករងគ្រោះថ្នាក់ឡើយ។ នគរបាលប៉ុស្តិ៍ដង្កោបានចុះទៅពិនិត្យមើល ដោយសារតែគ្មានអ្នករងគ្រោះទើបឲ្យម្ចាស់ស្ទូចយករថយន្តនោះទៅធ្វើការជួសជុលឡើងវិញ និងរើសផ្លែឪឡឹកដឹកចេញពីកន្លែងកើតហេតុចៀសវាងការកកស្ទះចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង