Banner KNP Detail Top

តារាចម្រៀង រ៉ាប៊ី បានបញ្ជាក់មូលហេតុ ដែលធ្វើអោយនាងមិនអាចចូលរួម នៅក្នុងកម្មវិធីប្រឡងបវរកញ្ញា

តារាចម្រៀង រ៉ាប៊ី បានបញ្ជាក់មូលហេតុ ដែលធ្វើអោយនាងមិនអាចចូលរួម នៅក្នុងកម្មវិធីប្រឡងបវរកញ្ញា

ភ្នំពេញ ៖ ការលើកឡើងពីហេតុផលរបស់ស្រីស្រស់ រ៉ាប៊ី នាពេលនេះ បានធ្វើឡើង បន្ទាប់ម្ចាស់កម្មវិធី Miss Grand បានបង្ហាញបំណងចង់អោយនាងចូលរួមប្រកួតកម្មវិធីមួយនេះ បន្ទាប់ពីឃើញសមត្ថភាព និងរូបសម្រស់របស់នាង។ ស្រីស្រស់ រ៉ាប៊ី បានចូលរួមជាតារាកិត្តិយសច្រៀងកំដរនៅក្នុងកម្មវិធីជួបជុំ Miss Grand និងពិធីចុះហត្ថលេខាទិញសិទ្ធិរៀបចំកម្មវិធីនេះ នៅស្រុកខ្មែរដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។
តារាចម្រៀង រ៉ាប៊ី បានបញ្ជាក់មូលហេតុ នាងមិនអាចចូលរួមនៅក្នុងកម្មវិធីប្រឡងបវរកញ្ញា តាមការចង់បានពីអ្នករៀនចំកម្មវិធី ក៏ដូចជាប្រិយមិត្តគាំទ្ររបស់នាង។ ហេតុផល គឺនាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ហ្វឹកហ្វាត់ និងដុះខាត់ខ្លួនឯង សម្រាប់ត្រៀមខ្លួនចូលរួមប្រកួតប្រជែងនៅក្នុងវិស័យបវរកញ្ញានេះ។

ការបង្ហាញវត្តមានសម្តែងនាពេលនោះ ស្រីស្រស់ រ៉ាប៊ី បានទទួលការចាប់អារម្មណ៍ខ្លាំងពីស្ថាបនិករបស់កម្មវិធី Miss Grand គឺលោក Nawat ដែលជាជនជាតិថៃ។ លោក Nawat បានសម្លឹងឃើញពីទេពកោសល្យ សមត្ថភាព និងរូបសម្រស់របស់ រ៉ាប៊ី នឹងចង់អោយនាងចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Grand Cambodia ។
ដោយឡែក មិនត្រឹមតែស្ថាបនិកនៃកម្មវិធីនេះមួយទេ ប៉ុន្តែមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់នាងក៏បានជម្រុញ និងលើកទឹកចិត្តអោយនាងចូលរួមប្រឡងនៅក្នុងកម្មវិធីនេះផងដែរ។ ទោះជាយ៉ាងណា ជាការឆ្លើយតប តារាចម្រៀងក្នុងផលិតកម្មថោន កញ្ញា រ៉ាប៊ី បានលើកឡើងដោយទាញហេតុផលសំខាន់មួយដែលធ្វើអោយនាងមិនអាចចូលរួមប្រកួតនៅក្នុងកម្មវិធីនេះបាន។
ស្រីស្រស់ រ៉ាប៊ី បានលើកឡើងថា នាងខ្ញុំសូមអរគុណ Mr. Nawat ដែលពេញចិត្តសមត្ថភាពនាងខ្ញុំ និងអរគុណ fan នាងខ្ញុំដែលឆាតមកជំរុញលើកទឹកចិត្តជាច្រើន នាងខ្ញុំស្រលាញ់វិស័យMiss Grand ណាស់ តែស្ដាយដែលខ្ញុំរវល់ការងារច្រើនពេក ខ្លាចពុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់។
ស្រីស្រស់ រ៉ាប៊ី ក៏ត្រូវបានចាត់ទុកជាតារាចម្រៀងជួរមុខម្នាក់ផងដែរ ក្នុងពេលដែលនាងតែងតែបង្ហាញវត្តច្រៀងស្ទើរមិនដាច់សូរតាមឆាកដន្ត្រីនានា។ តារារូបនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាយុវជន តាមរយៈបទចម្រៀង និងក្បាច់រាំដ៏ល្អ អមជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង