Banner KNP Detail Top

គ្រួសារជនរងគ្រោះស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៍មាន ជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វេីឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់

គ្រួសារជនរងគ្រោះស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៍មាន ជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វេីឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់


ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៍មាន លោក ខៀវ កញ៉ារីទ្ធ នៅថ្ងៃទី ៤ ខែកុម្ភៈនេះ បានទទួលសារពីក្រុមគ្រួសារជនរងគ្រោះស្នើសុំជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតហេតុនៅផ្លូវ ៦០៨ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ដែលធ្វើឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់កាលពីថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង២យប់ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែង។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខណ្ឌទួលគោក បានយកស្លាកលេខដែលជ្រុះនៅកន្លែងកើតហេតុនិងម៉ូតូយកទៅរក្សាទុកនឹងស៊ើបអង្កេត ស្វែងរករថយន្តនិងជនបង្ក យកមកអនុវត្តច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង