Banner KNP Detail Top

រថយន្តព្រូសមួយគ្រឿង សង្ស័យម្ចាស់ស្រវឹង បេីកបរ ក្នុងល្បឿនលឿន រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាសក្បាលថ្នល់ រងការខូចខាត

រថយន្តព្រូសមួយគ្រឿង សង្ស័យម្ចាស់ស្រវឹង បេីកបរ ក្នុងល្បឿនលឿន រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាសក្បាលថ្នល់ រងការខូចខាត


ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-1170 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជេីងមកត្បូង ក្នុងល្បឿនល្បឿន ។ លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កទៅមុខលែងរួច។
មុនពេលកេីតហេតុខណៈគាត់កំពុងធ្វេីដំណេីរស្រាប់តែមានរថយន្តមួយគ្រឿងបេីកមកពីក្រោយជ្រុលបុកគូទរថយន្តគាត់ធ្វេីឱ្យគាត់បន្តទៅបុកគល់ស្ពានតែម្តងហេីយរថយន្តដែលបុកគាត់នោះគេចខ្លួនបាត់។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង