Banner KNP Detail Top

ស្រាវជ្រាវករណីហឹង្សា ធ្វើសកម្មភាពវាយយកម៉ូតូ ពីអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ ក្នុងពេលយប់ នៅកំពង់ស្ពឺ

ស្រាវជ្រាវករណីហឹង្សា ធ្វើសកម្មភាពវាយយកម៉ូតូ ពីអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ ក្នុងពេលយប់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ធ្វើសកម្មភាពវាយយកម៉ូតូ ពីអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ក្នុងពេលយប់
-នៅថ្ងៃទី៥ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទ័ណនៃស្នងការដ្ឋានខេត្តកំពងស្ពឺ ចុះស្រាវជ្រាវស៊ើបអង្កេតក្នុង ករណីហឹង្សាដោយចេតនា និងករណីលួចមានស្ថានទម្ងន់ទោស(ស្ទាក់វាយយកម៉ូតូ)។
ឃាត់មុខសញ្ញាសង្ស័យបានចំនួន១០នាក់ស្រី០២នាក់
១.ឈ្មោះភន ភី ភេទប្រុស អាយុ២០ ឆ្នាំរស់នៅភូមិជំទប់មាន់ ឃុំដំណាក់រាំង
២.ឈ្មោះរឿន រស្មី (ហៅងោល)ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់
៣.ឈ្មោះវី វ៉េង (ហៅញ៉ាញ)ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំពាំងល្វា
៤.ឈ្មោះវ៉ាន់ រតនា(ហៅវ៉េវ) ភេទប្រុស អាយុ១៧ ឆ្នាំ
៥.ឈ្មោះរុន ភត្រា (ហៅពែក)ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិសំបួរ ឃុំជើងរាស់
៦.ឈ្មោះយ៉ាន ឌឿន (ហៅនិល)ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិភ្នំបាត ឃុំជើងរាស់ ៧.ឈ្មោះមាន សុជីន (ហៅជីន)ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិភ្នំបាត ឃុំជើងរាស់ ៨.ឈ្មោះហួ ហ័ង ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិទឹកលង ឃុំរុងរឿង
៩.ឈ្មោះសូត្រ រចនី ភេទស្រីអាយុ១៥ រស់នៅភូមិស្រែអូ ឃុំពាំងល្វា
១០.ឈ្មោះចាន់ថន ឧស្សា អាយុ១៨ ឆ្នាំរស់នៅភូមិសំបួរ ឃុំជើងរាស់ ។
+ដកហូតបានម៉ូតូចំនួន៥គ្រឿង
ម៉ូតូជនរងគ្រោះ០១គ្រឿង
ម៉ូតូជនសង្ស័យ០៤គ្រឿង ម៉ូតូម៉ាក និចNex ០១គ្រឿង ម៉ូតូម៉ាកប៊ិត Beet ០១ គ្រឿង
ក្រុមនេះ បានធ្វើសកម្មភាពស្ទាក់វាយអ្នកធ្វើដំណើរនិងវាយយកម៉ូតូ ពីប្រជាពលរដ្ឋចំនួន២ទីតាំងក្នុងយប់តែមួយ ក្នុងភូមិសាស្រ្តស្រុកឧដុង្គ ៕

អត្ថបទដែលជាប់ទាក់ទង