បុរសម្នាក់ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ សង្ស័យជិះម៉ូតូទាក់នឹងខ្សែភ្លើង ធ្វើឱ្យដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ
បុរសម្នាក់ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ សង្ស័យជិះម៉ូតូទាក់នឹងខ្សែភ្លើង ធ្វើឱ្យដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ
ភ្នំពេញ ៖ កាលពី ថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់ជាមន្ត្រីយោធាពាក់ស័ក្តិ៤ សង្ស័យជិះម៉ូតូទាក់នឹងខ្សែភ្លើងធ្វើឱ្យដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម ស្ថិតនៅតាមបណ្ដោយផ្លូវ១៨០០ ត្រង់ចំណុចមុខតារាងបាល់មួយកន្លែង ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះប៊ុន ហៀប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីយោធាពាក់ស័ក្ដិ៤ ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូធុនធំ ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JS- 7154 ដោយធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ១៨០០ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅបុណ្យញាតិមិត្ត ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យទាក់នឹងខ្សែភ្លើងទើបបណ្ដាលឱ្យដួលបោកក្បាលអូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង ។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទួលសង្កែ២បានចុះមកកន្លែងកើតហេតុ ពិនិត្យជាក់សែ្តងនិងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕