Banner KNP Detail Top

បុរសម្នាក់រងរបួសជើងធ្ងន់ ក្រោយជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្ត ករណីគ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់រងរបួសជើងធ្ងន់ ក្រោយជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្ត ករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសជើងធ្ងន់ធ្ងរក្រោយជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូថរថយន្តដែលកំពុងស៊ីញ៉ូបត់ឆ្វេង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ហេតុកាណ៍បានឲ្យដឹងថាគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស(PRIUS)មួយគ្រឿងពាក់ស្លាក ភ្នំពេញ 2AJ-7827 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ជិតចំណុចកើតហេតុខាងលើរថយន្តបានស៊ីញ៉ូអែបបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-1305 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកគូថពីក្រោយបណ្តាលអោយអ្នកបើកបររងរបួសជើងធ្ងន់ធ្ងរតែម្តង។
សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុនិងបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរសមត្ថកិច្ចបានវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង