Banner KNP Detail Top

ប្រកួតប្រជែងកម្មវិធី MQC 2023 នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមទទួលជ្រើសរើសបេក្ខភាព បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា

ប្រកួតប្រជែងកម្មវិធី MQC 2023 នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមទទួលជ្រើសរើសបេក្ខភាព បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ ៖ ការប្រកួតប្រជែងកម្មវិធី MQC 2023 នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមទទួលជ្រើសរើសបេក្ខភាព បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា មកសម្ភាសន៍ជ្រើសរើសក្រោមការវា.យតម្លៃរបស់បណ្តាគណៈកម្មាការមួយចំនួន។
សោភ័ណ្ឌ កក្កដា បានបង្ហាញខ្លួនលើការប្រកួតដោយបានចូលសម្ភាសន៍ ដើម្បីសម្រេចថាទៅមុខ ឬថយក្រោយ។ អ្វីដែលគេមើលឃើញនោះ ហាក់មិនសូវមានការពេញចិត្តចំពោះបុគ្គលិកលក្ខណៈ កាយវិការ របៀបស្លៀកពាក់ និងដងខ្លួនគាត់ គឺនៅតែខ្វះចន្លោះ មិនទាន់សមជាបេក្ខភាពនៅឡើយ ហើយគួរពិនិត្យមើលរូបរាង និងចំណុចរបស់ខ្លួនថា គួររំលេចបែបណាសម។
មានមតិខ្លះលើកឡើងលើតារាហ្វេសប៊ុក ដែលសម្បូររឿងទាក់ទាញ ត្រូវគេចាប់អារម្មណ៍ដោយបង្ហាញទស្សនៈថា «និយាយមែនណា បើថាពួកគាត់ជ្រុលជាចង់ដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នាហើយ គួរតែរៀនរៀបចំខ្លួនអោយត្រូវនឹងស្ដង់ដាបវរកញ្ញាបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា របស់គេផង ។ មិនមែនចេញមកបែបនេះនោះ មើលមកវាទំនងសោះ។ បញ្ជាក់មិនបាន Bully នោះទេ តែគ្រាន់តែចង់ប្រាប់អោយដឹងថា ស្ដង់ដាបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា គឺគេមិនត្រូវការបែបនេះនោះទេ បើជ្រុលជាស្រលាញ់ និងចង់បញ្ចប់នូវការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសកម្ពុជាហើយ គួរតែធ្វើមកអោយមានភាពលេចធ្លោនឹងទាក់ទាញផងចុះ»។
ការបង្ហាញមតិខាងលើនេះ បានធ្វើអោយអ្នកតាមដានកម្មវិធី ហាក់មិនសូវជាមើលចូលភ្នែកសោះឡើយ ចំពោះបេក្ខភាព សោភ័ណ្ឌ កក្កដា ដែលតែងកាយមកមិនចាក់ដោត នៅខ្វះចំណុចទាញចិត្តអ្នកតាមដាន ហើយខ្លះទទូចអោយតារារូបនេះកុំប្រកួតឆ្នាំនេះ គួរដុះខាត់ជាថ្មី មកប្រកួតលើកក្រោយៗទៀតអោយមើលទៅឆ្វាច កុំអោយមានគេទើស។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជា ក៏ទទួលបានការពេញនិយមតាមដានលើបណ្តាញសង្គមដែរ។ បើនិយាយពីបេក្ខភាពមុនៗផង គឺស្រស់ស្អាតទាក់ទាញ។ រីឯម្ចាស់មកុដដែលទទួលបាន២ឆ្នាំចុងក្រោយនេះ ឃើញថា ជ្រើសរើសបានល្អ ដូចជា កញ្ញាសៃហ្វុន (MQC 2021) និងកញ្ញា វ៉ាន់ ប៊ី (MQC2022) ស្រស់ស្អាត ជាពិសេស សៃ ហ្វុន ដែលចេញទៅប្រកួតលក្ខណៈក្រៅប្រទេស អន្តរជាតិ នាប្រទេសថៃ បានហក់ចូលTop ហើយជាប់តំណែងសំខាន់រហូតល្បីឈ្មោះទៀតផង។ បែបនេះហើយ ទើបអ្នកគាំទ្រចង់ឃើញបេក្ខភាពជំនាន់ក្រោយ កាន់តែល្អ និងមានគុណភាព ៕

អត្ថបទដែលជាប់ទាក់ទង